Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ៖​ ក្រសួងនៅមិនទាន់គិតគូរដំឡើង​​​​ប្រាក់ឈ្មួលទៅលើវិស័យផ្សេងៗទៀតនៅឡើយទេ

បានផុស

នៅ

លោកបណ្ឌិត អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងនៅមិនទាន់
បានគិតគូរដំឡើងប្រាក់ឈ្មួលទៅលើកម្មករនិយោជិតក្នុងវិស័យផ្សេងៗទៀតនៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងការសិក្សានៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ លោករដ្ឋមន្ត្រីបានបន្តថា «ប្រាក់ឈ្នួលអប្បបរមានមានតែទៅលើកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិត​ផលធ្វើដំណើរ និងកាបូបប៉ុណ្ណោះ ចំពោះវិស័យផ្សេងៗទៀតយើងគិតគូរទៅតាមក្រោយដោយមានការស្រាវជ្រាវឱ្យបានម៉ត់ចត់ជាទីបំផុត»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាក់ស្តែងដូចជាវិស័យសំណង់មានប្រាក់ឈ្មួលខ្ពស់ណាស់ កន្លែងខ្លះផ្តល់ឱ្យ១ថ្ងៃ១០​ដុល្លារ​រកជាងធ្វើមិនបានផង។ លោករដ្ឋមន្ត្រីបានបន្ថែមថា «ដូចនេះទីផ្សារកំពុងអំណោយផលដូចនេះអីចឹងទេបើយើងកំណត់ប្រាក់ឈ្មួលភ្លាមៗ ដោយមិនបានសិក្សាឱ្យបានម៉ត់ចត់អាចទាញប្រាក់ចំណូលមកថយចុះវិញក៏មាន ឬវិស័យឯកជនកំពុងផ្តល់ប្រាក់ឈ្មួលខ្ពស់ៗពេលដែលយើងកំណត់ទៅគាត់ងាកមករកប្រាក់កំណត់វិញលែងផ្តល់ប្រាក់ឈ្មូលឱ្យខ្ពស់ដូចមុន។ អីចឹងត្រូវសិក្សាឱ្យបានម៉ត់ចត់ថា តើអាណាមួយវាមានប្រយោជន៍ច្រើនជាងដល់កម្មករនិយោជិត»។

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្រេចដំឡើងប្រាក់ឈ្មួលកម្មករចំនួន១៩៨ដុល្លារ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួយឧបត្ថម្ភបន្ថែមចំនួន២ដុល្លារបន្ថែមទៀត ធ្វើឲ្យប្រាក់ឈ្នួលរបស់កម្មករ-និយោជិតកើនឡើងដល់២០០ដុល្លារ។

ប៉ុន្តែបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជាមធ្យមកម្មករ-និយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១៧ ដល់២៣២ដុល្លារអាមេរិកក្នុងមួយខែ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម