Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ ដាក់វិធានការឱ្យអាហារដ្ឋាន និងហាងកាហ្វេបញ្ឈប់ល្បែងស៊ីសងជាបន្ទាន់

បានផុស

នៅ

បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំ ស្ដីពីវិធានការបង្ក្រាបការលេងល្បែងស៊ីសង ដែលចេញផ្សាយនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ រដ្ឋបាលខេត្តកំពង់ធំ ស្នើឱ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មអាហារដ្ឋាន និងហាងកាហ្វេដែលមានបង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

រដ្ឋបាលខេត្តនឹងចាត់វិធានការបង្ក្រាបលើទីតាំងអាជីវកម្មអាហារដ្ឋាន ហាងកាហ្វេ និងទីតាំទាំងឡាយណា ដែលមានបង្កប់នូវការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដោយត្រូវបិទមិនឱ្យប្រកបអាជីវកម្មបន្តទៀតទេ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់។

រដ្ឋបាលខេត្តកំពង់ធំ ក៏បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការបង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់បំផុត៕

អត្ថបទ៖ ឈាង មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម