ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ចុះពិនិត្យទីតាំងចំនួន២ ដែលមានគម្រោងកាត់ឆ្វៀលដីជូនពលរដ្ឋ
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តកំពត ដឹកនាំដោយឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តកំពត ដោយបានរួមដំណើរឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត និងលោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត និងលោក ជួន សារ៉ា ប្រធានមន្ទីររដ្ឋបាលព្រៃឈើខេត្ត រួមទាំងមន្ត្រីរៀបចំដែនដីខេត្ត-លោកអភិបាលស្រុកឈូក ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តកំពត បានចុះមកពិនិត្យទីតាំងព្រំដីចំនួនពីរទីតាំងដែលរដ្ឋបាលខេត្តកំពតដែលមានគម្រោងកាត់ឆ្វៀលដីទាំងពីរទីតាំងនេះជូនដល់ប្រជាពលរដ្ឋដែលបានដាក់សំណើរស្នើសុំច្បាប់កម្មសិទ្ធស្រប់ច្បាប់។

ទីតាំងទី១ ដែលមានទំហំដី៤៩ហិកតាដែលស្ថិតនៅក្នុងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំងស្រុកឈូក និងទីតាំងដីទី២ ដែលមានទំហំ៣៤ ហិកតាដែលស្ថិតនៅក្នុងភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ដែលមានម្ចាស់ដីឈ្មោះ ជ្រឹម តារ៉ា និងលោកស្រី ប៉ាក ស៊ាងហៃ ដែលបានដាក់សំណើរស្នើសុំទៅរដ្ឋបាលខេត្តកំពត សុំចេញបណ្ណ័កម្មសិទ្ធស្រប់ច្បាប់ដល់ពួកគាត់។

បន្ទាប់ពីអាជ្ញាធរមានការចុះពិនិត្យដល់ទីតាំងជាក់ស្ដែង ដោយក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយមានឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តនិងមានរួមដំណើរឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តទាំងពីតំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការចូលរួមលោក នាក់ សុវណ្ណារី អភិបាលស្រុកឈូក និងមន្ត្រីមកពីសាលាឃុំតាកែន និងមន្ត្រីមកពីសាលាឃុំត្រពាំងភ្លាំង ក្នុងនោះមន្ត្រីសាលាឃុំទាំងពីរ ក៏បានចូលរួមចុះពិនិត្យទីតាំងរួចរាល់ក៏បានអញ្ជើញមកជួបជុំ ពិភាគក្សាប្រជុំនៅសាលាឃុំតាកែនដើម្បីធ្វើការវាយតម្លៃដែលប្រជាពលរដ្ឋបានស្នើសុំនោះ។

លោក ជ្រឹម តារ៉ា ជាម្ចាស់ដីតាំងពីរទីតាំងបាននិយាយប្រាប់ក្រុមការងារថា ដីទាំងពីរទីតាំងនោះខ្លួនបានទិញពីប្រជាពលរដ្ឋសុទ្ធតែមានឯកសា និងដំណាំមានដាំស្វាយកំពង់តែទទួលផលបានជារៀងរាល់ឆ្នាំផងដែរ។ លោក ជ្រឹម តារ៉ា បាននិយាយបន្តថា ទោះបីដីរបស់គាត់បាត់បង់ប៉ុន្មានក៏បាត់ចុះសុំអោយអាជ្ញាធរនិងមន្ត្រីជំនាញមេត្តាជួយចេញប្លង់កម្មសិទ្ធស្របច្បាប់អោយគាត់ផងចំព្រោះគាត់ជាម្ចាស់ដីពិតប្រាកដបែជាអ្នកជនរងគ្រោះទៅវិញ។
លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ ខេត្តកំពតបានលើកឡើងថា ការចុះពិនិត្យទីតាំងជាក់ស្ដែងនៅលើដីដែលអាស្រ័យផលត្រូវតែញែកអោយដាច់កុំអោយកើតមានបន្តទៀត។

ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តក៏បានមានប្រសាសន៍ថា ដីដែលមានទំហំ៣៤ហិកតានៅក្នុងភូមិមនោសុខ ឃុំតាកែន ជាដីជាប់ពាក់ពន្ធ័នឹងដីកងពលតូចលេខ៧០។ ឯកឧត្តម សេង សិរិបុត្រ មានប្រសាសន៍លើកឡើងថា បើម្ចាស់ដីទាមទាសំណង់ពីកងពលតូចលេខ៧០ ក៏មិនដឹងយកអីដែរព្រោះដីរដ្ឋនៅតែដីរបស់រដ្ឋ។
ឯកឧត្តម សេង សិរីបុត្រ មានប្រសាសន៍បន្តថា ក្រុមការងារដែលបានចុះវាយតម្លៃដីទាំងពីរកន្លែងនេះមានគម្រោងឆ្វៀលដីជូនដល់ប្រជាពលរដ្ឋប៉ុន្តែមិនទាន់បានសម្រេចនោះទេព្រោះក្រុមការងារនឹងធ្វើរបាយការជូនឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតសិនដែលជាអ្នកសម្រេចបាននោះ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ