Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋាន​ភ្នំ​សំពៅ​មានល្អាង ១២ ទាក់ទាញ​ទេសចរ​យ៉ាងច្រើនកុះករ​

បានផុស

នៅ

នៅ​ទី​រួម​ខេត្ត​បាត់ដំបង​មាន​រមណីយដ្ឋាន​ និង​កន្លែង​ទេសចរណ៍​ប្រមាណ​ ១១១ កន្លែង​ដែល​អាច​ជា​គោល​ដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។ ក្នុង​នោះ​បើ​ក្រឡេក​ទៅ​មើល​ពី​រមណីយដ្ឋាន​ភ្នំ​សំពៅ​មួយ​កន្លែង​អាច​ផ្ដល់​កន្លែង​កម្សាន្ត​ដល់​ភ្ញៀវរហូតដល់ ១២​កន្លែង ដោយសារមានឈ្មោះល្អាងប្លែកៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំ​សំពៅ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៥៧ ​ភូមិ​សំពៅ​លូន ​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង។ ភ្នំនេះ​មាន​កម្ពស់​ប្រមាណ​១០០​ម៉ែត្រ និង​កាំ​ជណ្ដើរ​ ១ ០៣០ កាំ ដែលមានចម្ងាយ ​១២គីឡូម៉ែត្រ​ពីខេត្តបាត់ដំបង និងមាន​ភ្នំ​ជាច្រើន​ដែល​នៅ​ជិត​គ្នា​ដូចជា​ភ្នំ​សំពៅ​ភ្នំ​ទ្រុង​មាន់​ ភ្នំទ្រុង​ទា​ និង​ភ្នំ​រំសាយសក់​ជា​ដើម ព្រម​ទាំង​នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​វត្ត​គិរីរម្យ​ និង​មាន​ល្អាង​រូង​ភ្នំ​យ៉ាង​ច្រើន​ផង​ដែរ។

ល្អាង​ទាំង​១២​នោះ​រួមមាន ​ល្អាង​ផ្កា​ស្លា ល្អាង​គក់​ទ្រូង ល្អាង​ខ្យល់ ល្អាង​ តែង​ខ្លួន ល្អាង​ល្ខោន​ ល្អាង​ជ្រៃ​ ល្អាង​ពេជ្រ ល្អាង​ខ្វែង ល្អាង​ប្រេង ល្អាង​ស្ថានីយ ឬល្អាង​ធំ ល្អាង​ក្បាល​ខ្មោច ល្អាង​ប្រចៀវ ក្នុង​ចំណោម​ល្អាង​ទាំង​១២​នេះ​ល្អាង​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​មាន​ច្រើន​ជាង​គេ​មាន​តែ​២ ប៉ុណ្ណោះ​ គឺ​ល្អាង​ផ្កា​ស្លា​ និង​ល្អាង​ល្ខោន​។

ជាមួយ​គ្នា​នេះនៅ​ក្បែរ​ភ្នំសំពៅ​ក៏​មាន​នៅ​ភ្នំសំខាន់ៗ​មួយ​ចំនួន​ជា​ច្រើន​ដូច​ជា​ភ្នំ​ក្ដោង ភ្នំ​ក្រពើ ភ្នំ​អណ្ដើក ភ្នំ​ទ្រុង​មាន់ ទ្រុង​ទា ភ្នំ​នាង​រំសាយ​សក់​ ភ្នំ​តា​គ្រាម និង​ភ្នំ​សង​ក្បាល់។

ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ ភ្នំ​សំពៅ​​មិន​ត្រឹម​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅ​ក្នុង​ខេត្ត​បាត់​ដំ​បង​ទេ ​ដែល​ទស្សនីយភាព​នៃ​ហ្វូង​សត្វ​ប្រជៀវ​រាប់​លាន​ក្បាល​ដែល​ហោះ​ចេញ​ពី​ល្អាង​ដែល​អ្នក​ស្រុក​តែង​ហៅ​ថា (​កងទ័ព​ប្រ​ជ្រៀវ​ដ៏​ក្លា​ហាន) ពីព្រោះ​ការ​ហោះ​ហើរ​របស់​ហ្វូង​សត្វ​ប្រជៀវ​ទាំង​អស់​នោះ ប្រៀប​បាន​ទៅ​នឹង​ចរន្ត​ទឹក​ហូរ​នៅ​ផ្ទៃ​អាកាស។

គួរ​បញ្ជាក់​ថា​ នៅ​ម៉ោង​៥​៖៣០ នាទី​តែង​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តជាតិ​រាប់រយ​នាក់​ក្នុង​មួយថ្ងៃ មក​ពី​គ្រប់​ទិសទី មក​ទស្សនា​កម្សាន្ត​អារម្មណ៍នៅ​រមណីយដ្ឋាន​ភ្នំ​សំពៅ អង្គុយ​រង់​ចាំ​មើល​ហ្វូង​សត្វ​ប្រជៀវ​ចាប់​ផ្តើម​ហោះ​ហើរ​បណ្តែត​ខ្លួនចេញ​ពី​រូងខ្មៅ​ដាស់​ពេញ​មេឃ និង​តម្រង់​ជួរគ្នាចេញពីរូងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕

ដោយ​៖​ ឌឿន​ចាន់​​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៣៨ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម