ព័ត៌មានជាតិ
ខេត្តកណ្ដាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមវត្តអារាម និងតំបន់កំសាន្តនានាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលខេត្តកណ្ដាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្ដាវត្តអារាម និងតំបន់កំសាន្តសំខាន់ៗនានានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី២១កញ្ញា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងថា ដើម្បីកុំឲ្យមានការធ្លាក់ចុះនៃភាពស៊ាំក្នុងសហគមន៍ពិសេសទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងកំឡុងពេលពិធីបុណ្យភ្ជុំនេះទើបមន្ទីរសុខាភិបាលខេត្តកណ្តាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមវត្តអារាម និងតំបន់កំសាន្តនានាសរុបចំនួន៦៨កន្លែងនៅក្នុងក្រុងស្រុកទាំង១១នៃខេត្តកណ្ដាល។

លោកអភិបាលខេត្តបានណែនាំថា ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩ និងរក្សាបាននូវរបៀបរៀបរយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះសូមប្រជាពលរដ្ឋអនុវត្តតាមវិធានការ៣ការពាររួមមានពាក់ម៉ាសលាងដៃញឹកញាប់និងរក្សាគម្លាតសុវត្ថិភាពពីមួយម៉ែត្រកន្លះឡើងទៅនិង ៣កុំក្នុងនោះកុំទៅកន្លែងដែលមានមនុស្សច្រើនកុះករកុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នានឹងកុំកៀកស្មាគ្នាតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាល។

ជាមួយគ្នានេះដែរលោកអភិបាលខេត្តក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលនឹងអញ្ជើញទៅកាន់តំបន់ខាងលើហើយមានបំណងចាក់វ៉ាក់សាំងកូវីដ១៩អាចនឹងទទួលបានវ៉ាក់សាំងបានគ្រប់គ្នាៗដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ