Connect with us

ព័ត៌មានជាតិ

នំបញ្ចុក​ខ្មែរ ត្រៀម​ស្នើ​ចុះ​បញ្ជី​បេតិកភណ្ឌ​អ​រូបីយ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

បានផុស

នៅ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ គ្រោង​នាំ​មរតកវប្បធម៌​​អ​រូបី​ចំនួន ២ ដើម្បី​ចុះ​បញ្ជី​ក្នុង​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​បាន​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន ​នៅ​ព្រឹក​នេះ​ថា ក្រសួង​កំពុង​រៀបចំ​ដើម្បី​ស្នើ​ចុះ​បញ្ជី ​នំ​បញ្ចុក និងគុនល្បុក្កតោ ក្នុង​សម្បត្តិ​អរូបី​​របស់​អង្គការ​យូណេស្កូ​ និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ដាក់​ក្នុង​បញ្ជីត្រៀមដើម្បី​ស្នើ​សុំ​ចុះ​បញ្ជីក្នុង​ពេល​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ក្រៅ​ពី​មរតក​វប្បធម៌​អ​រូបី ក្រសួង​ក៏​បាន​ត្រៀម​ស្នើ​សុំ​ចុះ​បញ្ជី​ប្រាសាទ​កោះកេរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​កំពុង​ពិនិត្យ​សម្បត្តិ​វប្បធម៌​រូបី​មួយ​ចំនួន​ទៀត​ក្នុង​បញ្ជី​ត្រៀមដើម្បី​ស្នើ​សុំ​ចុះ​បញ្ជីដូចជា ​ក្រុម​ប្រាសាទ​​បន្ទាយឆ្មារ រមណីយដ្ឋាន​អង្គរ​បុរី​និង​ភ្នំ​ដា រមណីយដ្ឋាន​គូលែន ក្រុម​ប្រាសាទ​បេងមាលា ក្រុម​ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ រមណីយដ្ឋាន​ឧត្តុង្គ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង មជ្ឍមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក និង​អតីត​មន្ទីរ​ឃុំឃាំង “ម-១៣” ដាក់​។

កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​ចំនួន​ ​៨​ ​ដែល​បាន​ចុះបញ្ជី​ដោយ​អង្គការ​យូ​ណេស្កូ ​ដែល​ក្នុង​នោះ​ចែក​ជា​សម្បត្តិ​វប្បធម៌​រូបី​ ​៣​ ​និង​សម្បត្តិ​វប្បធម៌​អរូបី​ ​៥​ ​៖

-តំបន់​អង្គរ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១​៤​ ​ធ្នូ​ ​១​៩​៩​២​
-របាំ​ព្រះរាជទ្រព្យ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៧​ ​វិច្ឆិកា​ ​២​០​០​៣​
-ប្រាសាទ​ព្រះវិហារ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៧​ ​កក្កដា​ ​២​០​០​៧​
-ល្ខោន​ស្រមោល​ស្បែក​ធំ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២​៥​ ​វិច្ឆិកា​ ​២​០​១​៥​
-ល្បែង​ទាញព្រ័ត្រ​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២​ ​ធ្នូ​ ​២​០​១​៥​
-ចាប៉ី​ដង​វែង​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ​ត្រូវ​ការសង្គ្រោះ​បន្ទាន់​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៣​០​ ​វិច្ឆិកា​ ​២​០​១​៦​
-តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​៖​ ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៨​ ​កក្កដា​ ​២​០​១​៧​
-ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​៖​ ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ​ត្រូវ​ការសង្គ្រោះ​បន្ទាន់​ ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២​៨​ ​វិច្ឆិកា​ ​២​០​១​៨​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹង​ទទួល​បាន​អ្នកដំណើរ ១,៤ លាននាក់​​​ដំណាច់​​​ឆ្នាំ ២០២៤

សន្តិសុខសង្គម៦ នាទីutes មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តបាត់ដំបង​ ពង្រឹងសមត្ថភាពមន្ត្រីបង្ការទប់ស្កាត់គ្រឿងញៀន

ព័ត៌មានជាតិ១៤ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ នឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ធ្នូ  

ព័ត៌មានជាតិ១៦ នាទីutes មុន

​Royal Group Funds  នឹងកៀរគរទុន​២០០​លានដុល្លារតាមរយៈគម្រោងវិនិយោគរួម​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម