ព័ត៌មានជាតិ
ក្រសួងអប់រំចាប់ដៃគូជាមួយក្រុមហ៊ុនមកពីន័រវ៉េ ផលិតខ្សែវីដេអូសម្រាប់អប់រំដល់ពលរដ្ឋកម្ពុជា
ក្រសួងអប់រំយុវជននិងកីឡាបានចាប់ដៃគូជាមួយក្រុមហ៊ុន MKInternational នៃប្រទេស ន័រវ៉េ ដើម្បីអភិវឌ្ឍន៍មាតិកាអប់រំផលិតនិងផ្សព្វផ្សាយវីដេអូចំនួន៧២វីដេអូ ក្រោមរូបភាពការអប់រំនិងការ កម្សាន្ត ក្នុងរយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ខាងមុខ។

ការផលិតវីដេអូទាំងនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាទូទៅ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ មិនថាអ្នកដែលមានឱកាស ឬគ្មានឱកាស ក្នុងការសិក្សានៅសាលារដ្ឋឬបណ្តាសាលាឯកជននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការផលិតមាតិកាអប់រំ រវាងក្រសួងអប់រំ យុវជននិងកីឡា និង MKI Investment and DevelopmentCo., Ltd. បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២០ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ស្ថាបនិក និងជានាយកក្រុមហ៊ុនMKIនៅទីស្តីការ ក្រសួង។
លោក បណ្ឌិត ហង់ជួន ណារ៉ុង មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយនឹងចាប់ដៃគូជាមួយនឹងក្រុមហ៊ុន MKIប្រទេស ន័រវេ ដែលជាក្រុមហ៊ុនជំនាញផ្នែកផ្សព្វផ្សាយ បានមកវិនិយោគក្នុងការផលិតកម្មវិធីវីដេអូដ៏សំបូរបែប ផ្តល់ជាចំនេះដឹងក្នុងការរៀនសូត្រលើប្រធានបទផ្សេងៗជាច្រើន ដើម្បីជួយកាត់បន្ថយអារម្មណ៍តានតឹងដោយមិនដឹងខ្លួន »។

លោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ស្ថាបនិក និងជានាយកក្រុមហ៊ុន MKIបានមានប្រសាសន៍ថាខ្សែវីដេអូអប់រំនេះ មានគោលបំណងជំរុញការចង់ចេះ ចង់ដឹងរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទូទៅព្រោះថា វីដេអូដែលគ្រោងផលិតនេះផ្តោតសំខាន់ទៅលើប្រធានបទផ្សេងៗដូចជា សុខភាព អាហាររូបត្ថម្ភ វិទ្យាសាស្ត្រធម្មជាតិ បច្ចេកវិទ្យា សេដ្ឋកិច្ច ហិរញ្ញវត្ថុ វិទ្យាសាស្ត្រសុខាភិបាល ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏យូរលង់របស់មនុស្សជាតិមានដូចជា ទស្សនៈវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា
និងវប្បធម៌ផ្សេងៗក្នុងពិភពលោកមានដូចជា អក្សរសាស្ត្រ ដូរ្យតន្ត្រី សិល្បៈ និងភាពយន្ត។ល។
គួរបញ្ជាក់ថា វីដេអូដែលបានផលិតនឹងផ្តល់ជូនដោយអត់គិតថ្លៃតាមបណ្តាញផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក យូធូប និងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិកត្រូនិករបស់ក្រសួងអប់រំ យុវជន និងកីឡា
ដែលមានអ្នកទស្សនាជាងបីលាននាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង