Connect with us

ព័ត៌មានជាតិ

ទឹកភ្លៀង​​ជន់​លិច​ផ្លូវជាតិលេខ ៦ ចំណុចភូមិព្រៃខ្លា ស្រុកស្ទោង ខេត្តកំពង់ធំ

បានផុស

នៅ

ជំនន់ទឹកភ្លៀងកំពុងគ្របដណ្តប់កំណាត់ផ្លូវជាតិលេខ ៦ នៅចន្លោះគីឡូម៉ែត្រលេខ២៣៤និង២៣៥ ប្រវែងជិត៤០០ម៉ែត្រ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃកន្លង មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៦ នៅឃុំប្រឡាយ ស្រុកស្ទោង ដែលត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងជំនន់​ជន់លិច លោក​អភិបាល​ខេត្ត​បាន​​ណែនាំ​ឲ្យ​មន្រ្តី​ពិនិត្យលទ្ធភាពជាក់ស្តែងអំពីការកកស្ទះ ត្រូវដាក់ស្លាកសញ្ញាបញ្ជាក់ពីស្ថានភាផ្លូវទឹកលិច ដើម្បីឲ្យអ្នកបើកទាំងអស់បានដឹងនិងមានប្រុងប្រយ័ត្ន ក្នុងនោះរដ្ឋបាលស្រុកត្រូវសហការជាមួយមន្ទីរសាធរណៈការនិងដឹកជញ្ជូន, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីធនធានទឹកនិងឧតុនិយម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ តាមដាននិងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលខេត្ត ចំពោះស្ថានភាពការលិចលង់ដំណាំ ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា និងធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជន ជាពិសេសរថយន្តដឹកទំនិញធន់ធ្ងន់ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន បើស្ថានភាព​ទឹកនៅ​តែ​បន្តកើនជន់​ខ្លាំង។

លោក ជូ កុល្លា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំបញ្ជាក់ដែរថា មូលហេតុការជន់​លិចដោយសារប៉ុន្មាន​ថ្ងៃជាប់គ្នានេះ មានភ្លៀងធ្លាក់ខ្លាំងដែលធ្វើឲ្យធារទឹកភ្លៀងកើនឡើងលឿនហូរមិនទាន់។

លោក​ប្រធានមន្ទីរបាន​បន្ត​ថា ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ​រស់នៅមូលដ្ឋាននៅក្បែរនោះ បាន​ចាក់ដីស្ទើរអស់កន្លែងទំនាប និងមានដាក់លូសម្រាប់រំដោះទឹកភ្លៀងនោះទេ ហើយប្រឡាយមុខទឹកមួយចំនួនកកស្ទះផងដែរ។ វិធានការបន្ទាន់ នឹងធ្វើការកាយប្រឡាយមុខទឹកមួយចំនួនសិន ឬអាចឈានដល់ច្រកបាវ​ខ្សាច់ទប់ទឹកបណ្តោះ​អាសន្ន ក្នុងករណីទឹកមិនងាយស្រក នៅរយៈពេលយូរថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម