Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា បានទទួលពានរង្វាន់ ដៃគូធនាគារល្អបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីពីស្ថាប័ន IFC

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ “ដៃគូធនាគារល្អបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក” ពី​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​បានឱ្យដឹងថា​« ធនាគារ អេស៊ីលីដា មាន​មោទកភាព​យ៉ាង​ក្រៃលែង ដែល​បានទទួល​ពានរង្វាន់ “​ដៃគូ​ធនាគារ​ល្អ​បំផុត សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​” ពី IFC ដោយសារ​ធនាគារ​បាន និង​កំពុងធ្វើការ​យ៉ាង​ជិតស្និត​ជាមួយនឹង​សហគ្រាស​ធុន​តូច និង​មធ្យម និង​បម្រើ​នូវ​ផលិតផល​-​សេវាកម្ម​ហិរញ្ញវត្ថុ​ចម្រុះ​បែបយ៉ាង​សម្បូរបែប ជាពិសេស​សេវាកម្ម​ធនាគារ​អេឡិចត្រូនិក និង​ឌីជីថល ប្រកបដោយ​ភាពងាយស្រួល និង​សុវត្ថិភាព ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​»​។

​ធនាគារ អេស៊ីលីដា ភីអិលស៊ី​បានបញ្ជាក់​ថា លើសពីនេះ ធនាគារ អេស៊ីលីដា បានផ្តល់​ហិរញ្ញប្បទាន​យ៉ាងច្រើន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រកបដោយ​និរន្តរភាព​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម