ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អបអរសាទររាជធានីភ្នំពេញ ដែលជាទីក្រុងអស់មីនចាប់ពីពេលនេះតទៅ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអបអរសាទរចំពោះរាជធានីភ្នំពេញ ដែលជាទីក្រុងអស់មីនពីពេលនេះតទៅ។ លោកជំទាវ អបអរសាទរបែបនេះ ខណៈពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/06-27-1024x682.jpg)
លោក មាន ចាន់យ៉ាដា អភិបាលរង តំណាងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញកាលពី ៤៣ឆ្នាំមុន គឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទ គ្មានសល់អ្វីៗត្រូវបានកំទេច រាប់ទាំងជីវិតមនុស្ស។ រាជធានីភ្នំពេញ បានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទំរាំបានដូចសព្វថ្ងៃនេះ។ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បានបង្កអសន្តិសុខសង្គម ព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេស ដែលបានឆក់យកជីវិត ឬបង្កឲ្យមានពិការភាពដល់ប្រជាពលរដ្ឋ រហូតដល់សព្វថ្ងៃដែលបង្កឡើង ដោយផលលំបាកនៃសង្គ្រាម និងគ្រាប់មីន។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/05-34-1024x682.jpg)
លោកបានបន្តថា ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញ មានចំការមីនចំនួន ១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន ៤ គឺខណ្ឌជ្រោយចង្វា, ព្រែកព្នៅ, ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ អ្វីដែលគួរឲ្យសោកស្តាយជាទីបំផុតនោះ គឺគិតត្រឹមឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ មានអ្នករងគ្រោះសរុបចំនួន ២០៤នាក់។ ក្នុងនោះបាត់បង់អាយុជីវិតចំនួន ៧២នាក់, ពិការ ៥នាក់ និងរបួសចំនួន ១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ ត្រូវបន្តខិតខំដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៍ទីក្រុងរបស់យើង។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/01-67-1024x682.jpg)
នាឱកាសនោះ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា ការគម្រាមកំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះគឺមានភាពស្មុកស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋយើង និងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៍របស់យើងថែមទៀត។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលុបបំបាត់គ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/02-63-1024x682.jpg)
លោកជំទាវ ម៉ែន សំអន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ត្រី បុគ្គលិករបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ តាមការចង្អុរបង្ហាញពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបំពេញការងារទទួលជោគជ័យប្រកបទៅដោយផ្លែផ្កា ធ្វើឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់នូវសមត្ថភាពលើវិស័យបោសសម្អាតមីននៅកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/04-47-1024x682.jpg)
លោកជំទាវ បានថ្លែងបន្តទៀតថា រាជធានីភ្នំពេញ កាលពី ៤៣ឆ្នាំមុន នេះបានពោរពេញទៅដោយភាពឈឺចាប់ ដោយបានឆ្លងកាត់សង្គ្រាម និងបានក្លាយជាទីក្រុងខ្មោច ដែលកើតចេញពីវិនាសកម្ម សង្គ្រាម បានបន្សល់នូវភាពនិរាស ព្រាត់ប្រាស់ កំព្រា ឯការ និងភាពខ្ទេចខ្ទាំ ដោយបានឆ្លង កាត់ការលំបាកជាច្រើនដំណាក់កាល រហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/03-52-1024x682.jpg)
លើសពីនេះទៀត ត្រូវបានប្រសិទ្ធិនាមថាជា ទីក្រុងគ្មានមីន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នូវសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយពេលជាងពីរទសវត្សរ៍ និងបានបិទបញ្ចប់ទាំងស្រុង នូវអង្គការចាត់តាំង ទាំងខាងនយោបាយ និងយោធា នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅចុង ឆ្នាំ ១៩៩៨ ។ ក្រោមការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត និងបាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី និងសុខសន្តិភាពពេញលេញជូនប្រជាជន និងប្រទេសជាតិ៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត