Connect with us

ព័ត៌មានជាតិ

រដ្ឋសភា​ប្រកាស​ទទួលស្គាល់​សុពល​នៃ​អាណត្តិ​តំណាងរាស្ត្រ​ពីរ​រូប​ជា​ផ្លូវការ​

បានផុស

នៅ

​ភ្នំពេញ ៖ រដ្ឋសភា​បាន​ប្រកាស​ទទួល ស្គាល់​សុពល​នៃ​អាណត្តិ​តំណាងរាស្ត្រ​ពីរ​រូប​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​នេះ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងរាស្ត្រ​ថ្មី​ទាំងពីរ​រូប​នេះ មាន​ឯកឧត្តម លី ស៊ុ​គ្រី ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តតាកែវ ជំនួស​ឯកឧត្តម សុខ សូ​កាន ដែល​បាន​សុំលាលែង និង​ឯកឧត្តម សៅ ស៉ា​រ៉ាត់ ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្ត​ប៉ៃលិន ជំនួស លោក ជំទាវ បាន ស្រីមុំ ដែល​បាន​លាលែង​។

បន្ទាប់មក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ក៏បាន​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម ខៀវ ភា​រិ​ទ្ធ ជា​សមាជិក​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ដោយ​ទទួលបាន​សម្លេង​ឆ្នោត​យ​ល់​ព្រម​ចំនួន ១១០​សម្លេង សម្លេងឆ្នោត​មិន​ព្រម ០ សម្លេង សម្លេង​ឆ្នោត​អនុប្បវាទ ០ សម្លេង និង​សម្លេង​ឆ្នោត​មោឃ​: ០​សម្លេង និង​ជ្រើសតាំង​លោកជំទាវ នូ សុវណ្ណនី ជា​សមាជិក​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដោយ​ទទួលបាន​សម្លេងឆ្នោត​យល់​ព្រម​ចំនួន ១១០​សម្លេង មិន​ព្រម ០ សម្លេង អនុប្បវាទ ០ សម្លេង និង​សម្លេងឆ្នោត​មោឃ​: ០​សម្លេង។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ប្រកាស​ថា យោង​តាម​លទ្ធផល​បោះឆ្នោត​នេះ ឯកឧត្តម ខៀវ ភា​រិ​ទ្ធ ទទួលបាន​សម្លេង​ជាប់ឆ្នោត​ជា​សមាជិក​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ និង​លោកជំទាវ នូ សុវណ្ណនី ទទួលបាន​សម្លេង​ជាប់ឆ្នោត​ជា​សមាជិក​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦៕
ដោយ ៖ ប៉ាល់​សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ៣៧ នាទីutes មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ

ប ស ស
ព័ត៌មានជាតិ៤៧ នាទីutes មុន

ប ស ស ផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់សមាជិកជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាង១លាន២សែននាក់

Sokha Hotels

ព័ត៌មានពេញនិយម