Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​និង​អាជ្ញាធរ​អប្សរា​ប៉ះ​គ្នា​មួយ​ប៉្រាវ ករណី​បាញ់​សត្វ​ស្វា​នៅ​តំបន់​អង្គរ

បានផុស

នៅ

សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែធ្នូ ​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​អប្សរា​និង​កម្លាំង​រដ្ឋបាល​ព្រៃឈើ បាន​ចុះទៅ​ប្រមូល​សត្វ​ស្វា​នៅ​តំបន់​ឧទ្យាន​អង្គរ​ដោយ​លើក​ឡើង​ថា​ សត្វ​ស្វា​ទាំងនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​។ ប៉ុន្តែ​នៅក្នុង​ប្រតិបត្តិការ​នោះ​បាន​ប៉ះទង្គិច​គ្នា​មួយ​ប៉្រាវ​ រវាង​អាជ្ញាធរ​និង​ពលរដ្ឋ​ គឺ​ដោយសារតែ​អាជ្ញាធរ​បាន​បាញ់​(​ខ្វះ​បច្ចេកទេស​)​ទម្លាក់​សត្វ​ស្វា ពីលើ​ចុងឈើ​ងាប់​អស់​២​ក្បាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៨​ម្សិលមិញ​នេះ​ថា ហ្វូង​សត្វ​ស្វា​កាចៗ​មួយចំនួន​ដែលមាន​ភាព​សាំ​ទៅនឹង​មនុស្ស និង​ការ​ផ្តល់​នំចំណី​ដោយ​មនុស្ស បាន​ប្រែ​ពី​ប្រភេទ​សត្វព្រៃ​មកជា​សត្វ​ចិញ្ចឹម​។ តាមរយៈ​នេះ សត្វ​ស្វា​ទាំងនោះ​បាន​ចេញ​ចូល​រក​ចំណី​ក្នុង​តំបន់​ប្រាសាទ​ផងដែរ​។ ក្នុង​ការ​ស្វែងរក​ចំណី​នោះ សត្វ​ស្វា​បាន​ដណ្តើម​ចំណី​ពី​មនុស្ស បង្ក​ការ​រំខាន និង​ពេលខ្លះ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដោយ​ផ្ទាល់​តែម្តង​។ លើស​ពី​នេះ សត្វ​ស្វា​ក៏បាន​បង្ក​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​ដូចជា រុញ​ឲ្យ​ជ្រុះ​នូវ​ថ្ម​ប្រាសាទ និង​ធ្វើ​ឲ្យ​ខូចខាត​នូវ​ផ្ទាំង​បដា​ព័ត៌មាន​ផ្សេងៗ​ទៀតផង​។ ប្រការ​នេះ​ចាំបាច់​ត្រូវ​យកចេញ​ដើម្បី​បញ្ជៀ​សប​ញ្ហា​ផ្សេងៗ​នាពេល​អនាគត​។

​ក្នុង​ន័យ​នេះ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងធ្វើ​ការ​ចាប់យក​ស​ត្វ​ស្វា​កាចៗ​ទាំងនោះ ចេញពី​តំបន់​អង្គរ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​មុននឹង​ប្រលែង​ចូល​ព្រៃ​ធម្មជាតិ​ផ្សេងទៀត​ក្រៅពី​ឧទ្យាន​អង្គរ​។ តាម​គម្រោង ការងារ​នេះ​នឹង​ចាប់ផ្តើម​ពី​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ នា​ប្រាសាទបាយ័ន​។ ការងារ​នេះ​មាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដែល​មាន​មន្ត្រី​ជំនាញ​ក្នុងការ​ធានាថា ការ​ចាប់​សត្វ​ស្វា​ចេញពី​តំបន់​អង្គរ​មាន​សុវត្ថិភាពខ្ពស់។

ជុំវិញ​ករណីនេះ​ដែរ​ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា បាន​ប្រាប់​អ្នកកាសែត​ថា នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​ចាប់​សត្វ​ស្វា​បាន​ចំនួន​១៦​ក្បាល ហើយនឹង​ត្រូវ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័កសិន​ ទើបត្រូវ​យក​ទៅ​ប្រលែង​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ​។

ទោះបីជា​អាជ្ញាធរ​បាន​អះអាង​យ៉ាងនេះ​ក្តី ក្រុម​ពលរដ្ឋ​និង​អ្នក​និយម​ថតរូប​សត្វ​ស្វា​បង្ហោះ​ក្នុង​យូ​ធូប​(YOUTUBE)​នៅ​តំបន់​អង្គរ ប្រមាណ​ជិត​១០០​នាក់​បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ដោយ​ការ​បាញ់​ប្រហារ​សត្វ​ស្វា​ដោយ​ខ្វះ​បច្ចេកទេស​បែបនេះ​នោះ​ទេ​។​ ក្នុង​ករណីនេះ​ពួកគាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ចាប់​តែ​ស្វា​ដែល​កាចៗ​បាន​ហើយ​។​ ចំណែក​លោក​ឡៃ សុ​ឈុន អ្នក​ថតរូប​នៅ​តំបន់​អង្គរ​បាន​ឲ្យ​ដឹងថា គាត់​មានការ​អាណិត​សត្វ​ស្វា​ទាំងនេះ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ឃើញ​អាជ្ញាធរ បាន​បាញ់​សត្វ​ស្វា​ទាំង​កំរោល​បែបនេះ​។

លោក​បន្ត​ថា អាជ្ញាធរ​គួរ​មាន​អ្វី​ត្រង​ស្វា​ទាំងនេះ​នៅពេល​បាញ់​ទម្លាក់ ព្រោះ​ពេល​បាញ់​ធ្លាក់​ពីលើ​ចុងឈើ បាន​ធ្លា​ក់មក​ចំ​ដុំ​ថ្ម​បណ្តាល​ឲ្យ​ស្លាប់​អស់​ចំនួន​២​ក្បាល​។​ លោក​បន្ថែមថា តាមពិតទៅ​សត្វ​ស្វា​កាច​គឺ​មិនមែន​ស្វា​ដែល​ធ្លាប់​រស់នៅ​តំបន់​អង្គរ​នោះ​ទេ គឺជា​ស្វា​ដែល​ពលរដ្ឋ​យក​មក​ប្រលែង ហើយ​ស្វា​ទាំងនោះ​មាន​ទម្លាប់​មិនល្អ​ដូច​ស្វា​នៅ​តំបន់​អង្គរ នោះទេ​។​

លោក​បន្ថែម​ថា បើ​អាជ្ញាធរ​ចាប់​ក៏​ចាប់​ចុះ តែ​ក៏ត្រូវ​មើលថា តើ​ជា​ស្វា​កាច​ ឬ ជា​ស្វា​ស្លូត​ដែរ មិន​មក​ចាប់​តាម​ការនឹកឃើញ​នោះទេ​។ ​លោក​បញ្ជាក់​ថា សូម​បដិសេធ​ទាំងស្រុង​ចំពោះ​អាជ្ញាធរ​អប្សរា ដែល​លើក​ឡើង​ថា ស្វា​កាច​គឺ​ដោយសារតែ​ក្រុម​ពួកគាត់​អ្នក​ថតរូប​។​ផ្ទុយទៅវិញ​ពួកគាត់​តែងតែ ផ្តល់​ចំណី ,​ដោះ​អន្ទាក់​និង​ពេល​ឈឺ​តែ​ហៅ​អង្គការ​សត្វព្រៃ​មក​ពិនិត្យមើល​ផង​ដែរ​។

លោក​បញ្ជាក់​ថា កន្លងទៅ​ក៏​មាន​ចោរលួច​ទាក់​ស្វា ហើយ​ពួកគាត់​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ដែរ​។​ ចុងក្រោយ​នេះ​លោក​បានស្នើ​ឲ្យ អាជ្ញាធរ​ចាប់​សត្វ​ស្វា​កាចៗ​បាន​ហើយ​ រីឯ​ស្វា​ស្លូត​គួរ​ទុក​នៅ​ដដែល ព្រោះ​សត្វ​ស្វា​ទាំងនេះ​វា​បាន​មក​រស់នៅ​តាំងពី​ដូនតា​មក​ម្លេះ ហើយ​នៅក្នុង​រូបចម្លាក់​ប្រាង្គ​ប្រាសាទ​ក៏មាន​ឆ្លាក់​ផងដែរ​៕​
ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម