Connect with us

ព័ត៌មានជាតិ

អបអរសាទរ! ធនាគារ ហត្ថា បានទទួលពានរង្វាន់កិត្តិយសពីព្រឹត្តិការណ៍ ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ ២០២២

បានផុស

នៅ

យើងខ្ញុំ​មាន​មោទកភាព​ជាខ្លាំង ក្នុងការ​ប្រកាសថា ធនាគារ ហត្ថា ម.ក បានទទួលពានរង្វាន់កិត្តិយសពីព្រឹត្តិការណ៍ ពានរង្វាន់ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ ២០២២ ឬហៅកាត់ថា Global SME Finance Awards 2022។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​ជយលាភី​ឆ្នាំនេះ ធនាគារ ហត្ថា ត្រូវបាន​ជ្រើសរើស​ចេញពី​បេក្ខភាព​ជាច្រើន​ដែលមាន​ភាព ប្រកួតប្រជែង​ខ្ពស់​។ គួរបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍ Global SME Finance Awards 2022 ត្រូវ​បានរៀបចំ​រួមគ្នា​ដោយ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែលជា​សមាជិក​របស់ក្រុម​ធនាគារពិភពលោក (World Bank Group) និងវេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ខ្នាតតូច និង​មធ្យម​សកល (Global SME Finance Forum) ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់ភាពជា​ដៃគូ​សាកល​សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រទេស G20 (​ឬ​ហៅ​កាត់​ថា GPFI ) ដែល​ព្រឹត្តិការណ៍​នេះ​មាន​គោលដៅ​ក្នុងការ​អបអរសាទរ​ដល់​ស្ថាប័នហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ដែល​សម្រេចបាន​នូវ​សមិទ្ធផល​គួរឱ្យ​កោតសរសើរ​ក្នុងការ​ផ្តល់ជូន​អតិថិជន​ប្រភេទ​សហគ្រាស​ខ្នាតតូច និង​មធ្យម នូវ​ផលិតផល និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​។​

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ លោក Matthew Gamser នាយក​ប្រតិបត្តិ​នៃ Global SME Finance Forum បាន​មានប្រសាសន៍ថា​៖ «​ជា​រៀងរាល់ឆ្នាំ យើង​សង្កេតឃើញថា​មាន​ស្ថាប័ន​កាន់តែច្រើន ជាង​មុន បានធ្វើ​សកម្មភាព​ហួស​ពី​ការរំពឹងទុក​ក្នុង​ការជួយ​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ បន្ថែម​ពីលើ​នេះ​ទៀត យើង​ក៏​សង្កេត​ឃើញ​ផងដែរ​នូវគំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ជាច្រើន ក៏ដូចជា​ឱកាស​ក្នុងការ​កែលំអ​អតុល្យភាព​កើតចេញពី​កត្តា​យេនឌ័រ អាយុ និង​កត្តា​វិសមភាព​ផ្សេងទៀត ហើយ​កាន់តែ​ពិសេស​ជាងនេះទៅទៀត គឺ​យើង​បាន​មើលឃើញ​ពី​វិធី​ថ្មីៗ​ក្នុងការ​ផ្ដល់ជូន​សេវាកម្ម​ ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​ជា​អាទិភាព ដែល​ធានាបាន​នូវ​ការផ្តល់​ហិរញ្ញប្បទាន​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់ និង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងពិត​ប្រាកដ​ដល់​អតិថិ​ជន​។ ពានរង្វាន់​ប្រចាំឆ្នាំ ២០២២ នេះ ពាំ​នាំនូវ​លទ្ធផល​ដ៏​ល្អប្រសើរ​មិន​ខុសពី​ព្រឹត្តិការណ៍​មុនៗ ពោល​គឺ គំនិត​ច្នៃប្រឌិត សមិទ្ធផល និង​សក្តានុពល​កាន់តែ​អស្ចារ្យ​ជាង​មុន​។​»​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម