Connect with us

ព័ត៌មានជាតិ

Tiger Beer អបអរ​ភាពជោគជ័យ​របស់​កំពូល​កីឡាករ​បាល់ទាត់​អាស៊ី​តាមរយៈ​យុទ្ធនាការ​ថ្មី មួយ​ឈ្មោះថា «The Golden Son»

បានផុស

នៅ

ថ្ងៃនេះ Tiger Beer បាន​បើក​បង្ហាញ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ថ្មី​មួយ​របស់ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី «​អបអរ​ឆ្នាំ​នៃ​ភាពជឿជាក់​» របស់ Tiger Beer ។

ដើម្បី​អបអរសាទរ​ការចាប់​ផ្តើម​នៃ​រដូវ​កាល​បាល់ទាត់​ឆ្នាំ 2022-2023 Tiger Beer បាន​បើក​បង្ហាញ​នូវ​យុទ្ធនាការ​ថ្មី​ចុងក្រោយ​របស់ខ្លួន​មួយ​មាន​ឈ្មោះថា “The Golden Son” ដោយមាន​ការចូលរួម​ពី​សំណាក់ Son Heung-Min ជា​ទូត​សុច្ឆន្ទៈ​ផ្លូវការ​របស់ Tiger Beer ។

“The Golden Son” គឺជា​ការអបអរ​ភាពជោគជ័យ​ថ្មីៗ​ជាច្រើន​របស់ Son៖ នៅក្នុង​ខែឧសភា គាត់​គឺជា​កីឡាករ​បាល់ទាត់​អាស៊ី​ដំបូង​គេ​បង្អស់​ដែល​បាន​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស Premier League ក្រោយពី​គាត់​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ប្រចាំ​រដូវ​កាល សរុប​រហូតដល់ ២៣​គ្រាប់ ហើយ​វា​បានធ្វើឱ្យ​គាត់​ជាប់​ចំណាត់ថ្នាក់​ជា​កំពូល​កីឡាករ​បាល់ទាត់​អាស៊ី​ប្រចាំ​ទសវត្សរ៍​។​

Son បាន​ចូលរួម​ក្នុង​ក្លឹប​បាល់ទាត់ Tottenham Hotspur ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៥ ក្នុង​វ័យ ២៣​ឆ្នាំ​។ ក្រោយមក គាត់​ក៏បាន​ក្លាយជា​កីឡាករ​អាស៊ី​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេបង្អស់​នៅ ក្នុងការ​ប្រកួត Champions League និង​ជា​កីឡាករ​អាស៊ី​ដំបូង​គេ​ដែល​បាន​ក្លាយជា​ម្ចាស់​ស្បែក ជើង​មាស និង​ជា​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​កូរ៉េខាងត្បូង​ដែល​នឹងចូលរួម នៅក្នុង​ការប្រកួត World Cup នាពេលខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុទ្ធនាការ “The Golden Son” ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​រយៈពេល​វែងរ​បស់ Tiger Beer ដើម្បី​អបអរ «​ឆ្នាំ​នៃ​ភាពជឿជាក់​» ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​មនុស្ស​គ្រប់រូប ឱ្យ​ហ៊ាន​បង្កើត​ក្តី​ស្រមៃ​ដ៏​ធំ​ប្រចាំជីវិត និង​ដើម្បី​អបអរ​ភាពជឿជាក់​របស់​ពួកគេ​។

«Tiger Beer មាន​ដើមកំណើត​នៅ​ប្រទេស​សិង្ហ​បុរី បាន​ជម្នះ​នូវ​រាល់​ឧបសគ្គ​ដោយ​ផលិត​នូវ​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​មួយ​នៅក្នុង​តំបន់​ត្រូ​ពិ​ក ខណៈដែល​មនុស្ស​ភាគច្រើន​បាន​និយាយថា​មិនអាច​ទៅរួច​នោះទេ​។ ដូចគ្នានេះដែរ Son បានចាប់ផ្តើម​អាជីព​ជា​កីឡាករ​អាស៊ី​មួយរូប​ដោយ​គ្មាន​អ្នកណា​ស្គាល់​ទាល់តែសោះ ប៉ុន្តែ​បច្ចុប្បន្ន គាត់​ទទួល​បានការ​សាទរ​ពី​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​។ លោក​ជា​គំរូ​ក្នុងការ​ផ្ដល់នូវ​ជំនឿ​ដល់​យើង​ថា គ្រប់គ្នា​មាន​ភាព​អង់អាច​ក្នុង​ខ្លួន​ដែល​ត្រៀម​រួចជាស្រេច​ដើម្បី​បញ្ចេញ​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ ជាមួយនឹង​ជំនឿ​ថា ភាពជឿជាក់​តែង​នាំមក​នូវ​ជោគជ័យ​»​។ នេះ​ជាការ​លើកឡើង​របស់ អ្នកនាង Sorida Kong អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ផ្នែក​ផ្សព្វផ្សាយ របស់ Tiger Beer ។​

​ជាការ​រួមចំណែក​បង្ហា​ញ​ភាពជោគជ័យ​ជាមួយ Son ដើម្បី “​អបអរ​ភាពជឿជាក់​” របស់ Tiger Beer យើង​ក៏​នឹងមាន​ការចូលរួម​ពី​សំណាក់​តារាចម្រៀង​ដ៏​ល្បី​ទូទាំង​ពិភពលោក​មួយរូប​ដែលមាន​ខ្សែជីវិត​ស្រដៀង Son ដែរ ដោយ​គាត់​បាន​ជម្នះ​នូវ​រាល់​ឧបសគ្គ​ដែល​គាត់​បាន​ជួបប្រទះ រហូត​ទទួលបាន​ជោគជ័យ​ជា​សាកល​នៅលើ​ឆាក​អន្តរជាតិ​។ សូម​រង់ចាំ​តាមដាន​ព័ត៌មាន​ថ្មីៗ ក៏ដូចជា​សេចក្តីប្រកាស​នានា​បន្ថែមទៀត​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ដ៏​ល្បី​កក្រើក​មួយ​របស់ Tiger Beer នៅ​កម្ពុ​ជានា​ដំណាច់​ខែធ្នូ​ឆ្នាំនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម