Connect with us

ព័ត៌មានជាតិ

Update៖ មនុស្ស ១៩ នាក់នៅបន្ដបាត់ខ្លួន ខណៈស្លាប់ម្នាក់ ក្នុងករណីលិចទូក នៅខេត្តព្រះសីហនុ

បានផុស

នៅ

គិតមកដល់ពេលនេះ ករណីលិចទូកនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានជួយសង្គ្រោះមនុស្ស ២២ នាក់ហើយ ខណៈស្លាប់ម្នាក់ និងបាត់ខ្លួន ១៩ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី ​២៣ ខែកញ្ញា ឆ្នាំ​ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ប្រតិបត្តិ​ការស្វែងរក​ជន​រងគ្រោះ​ ដោយសារ​លិច​ទូក​ នៅចំណុចនិយាម​កា ១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ចំនួន​សរុប​ ៤១ ​នាក់ ជា​លទ្ធផល​ត្រូវបាន​ជួយសង្គ្រោះ សរុប​ ២២​ នាក់ (​ស្លាប់​០១​នាក់​) និង​បាត់​ខ្លួន​ ១៩​ នាក់ ដោយ​សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្តទៀត គិត​ត្រឹម​ម៉ោង ១៩​ យប់ ថ្ងៃទី ​២៣ ខែកញ្ញា ឆ្នាំ​ ២០២២ តុល្យការ​ចុងក្រោយ។

​ក្នុងនោះឯកឧត្តម​អភិបាលខេត្ត បានដាក់​ចេញ​នូវ​បទបញ្ជា​ដល់​អាជ្ញាធរ​ក្រុង​ស្រុក និង​កងកម្លាំង​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​ឱ្យចេញ​ប្រតិបត្តិ​តាម​ស្វែងរក​ជនរងគ្រោះ​កំពុង​បាត់​ខ្លួន និង​បានប្រកាស​ផ្តល់ជូន​ថវិកា​ដល់​ក្រុម​ជួយសង្គ្រោះ ឬ​ទូក​នេសាទ ក្នុងករណី​សង្គ្រោះបាន​ជនរងគ្រោះ​ចំនួន​ ០១ ​នាក់ នឹង​ផ្តល់ជូន​ថវិកា​លើកទឹកចិត្ត​ចំនួន​ ២​ លាន​រៀល​៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម