Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចុះសួរសុខទុក្ខជនរងគ្រោះលិចទូក ២ នាក់ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

បានផុស

នៅ

នៅព្រឹក​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ ​២០២២ ​នេះ លោក គួច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​សួរសុខទុក្ខ​ជនរងគ្រោះ​លិច​ទូក​ចំនួន​ ០២ ​នាក់​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ជម្រាបជូន​ថា​ជនរងគ្រោះ​ទាំង ​០២​ នាក់​នេះ គឺជា​ជនរងគ្រោះ​ក្នុងចំណោម​ជនរងគ្រោះ​ផ្សេងទៀត​ ដែល​ត្រូវបាន​ជួយសង្គ្រោះ ក្នុងករណី​លិច​ទូក នៅ​ចំណុច​និយាម​កា ១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២២ កន្លងមក ហើយ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ប្រជា​នេសាទ នៅ​រសៀល​ថ្ងៃទី​ ២៣ ខែកញ្ញា ឆ្នាំ​ ២០២២​។​

​សូម​ជម្រាបជូន​ថា ជនរងគ្រោះ​ដោយសារ​ករណី​លិច​ទូក​នេះ មាន​ចំនួន​សរុប​ ៤១​ នាក់ និង​ត្រូវបាន​ជួយសង្គ្រោះ សរុប​ ២២​ នាក់ (​ស្លាប់​០១​នាក់​) និង​បាត់​ខ្លួន​ ១៩​ នាក់ ដោយ​សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្តទៀត​។ ដោយឡែក​តាម​ព័ត៌មាន​មិនទាន់​ផ្លូវការ​បានឱ្យដឹងថា ជនរងគ្រោះ​ចំនួន​ ០៩ ​នាក់​ផ្សេងៗ​ទៀត​ បាន​ហូរ​ទៅកាន់​ព្រំ​ដែនទឹក​ប្រទេស​វៀតណាម និង​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អាជ្ញាធរ​វៀតណាម​ផងដែរ ដោយ​ករណីនេះ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាននិង​កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ចិន​ប្រចាំ​ប្រទេស​វៀតណាម ដើម្បី​បញ្ជាក់​ពី​ភាពច្បាស់លាស់​បន្ថែមទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម