ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត មានគម្រោងកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើ ជូនកងទ័ព ៨១ គ្រួសារ នៅក្រុងបូកគោ
អាជ្ញាធរខេត្តកំពត រួមជាមួយអភិបាលរងខេត្ត និងឯកឧត្តមឧត្តមសេនីយឯក មាស ប៊ុនឡី តំណាងឲ្យគ្រួសារកងទ័ព ជួបពិភាក្សាការងារ ដែលស្នើសុំឱ្យអាជ្ញាធរជួយកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើ និងផ្ដល់ប័ណ្ណកម្មសិទ្ធិ។
អាជ្ញាធរខេត្តកំពត បានដឹកនាំដោយឯកឧត្តម សេង សិរីបុត្រអភិបាលរងខេត្ត ដោយបានចូលរួមដំណើរពីឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត ហើយអភិបាលរងខេត្តទាំងពីរបានតំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងមន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពត នៅក្នុងនោះដោយមានវត្តមានឯកឧត្តមឧត្តមសេនីយឯក មាស ប៊ុនឡី បានតំណាងឲ្យគ្រួសារកងទ័ពទាំង ៨១ គ្រួសារ បានជួបប្រជុំពិភាក្សាការងារ ដែលបានសំណើស្នើសុំឱ្យអាជ្ញាធរជួយកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើដើម្បីផ្ទាល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ដល់គ្រួសារកងទ័ព។
ការជួបប្រជុំជាមួយមន្ត្រីពាក់ព័ន្ធមានលោកស្រី ងិនផលរត្ន័ អភិបាលក្រុងបូកគោ និងដឹកនាំកិច្ចប្រជុំដោយឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តកំពត កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២នៅសាលាសង្កាត់កោះតូចក្រុងបូកគោខេត្តកំពត ឯកឧត្តមឧត្តមសេនីយឯក មាស ប៊ុនឡី បានតំណាងឲ្យគ្រួសារកងទ័ព ៨១ បានមានប្រសាសន៍ថា៖ ដីកាត់ចេញពីគម្របព្រៃឈើចំនួន ៣៥៧ ហិតា នៅឆាំ្ន ២០២២ នេះ ដែលស្ថិតនៅក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ នេះដោយមិនមានជាប់ពាក់ព័ន្ធរឿងជម្លោះអ្វីនោះទេ ដោយឡែកដីចំនួន ៤៥ ហិតា ទៀត គឺជាដីមានបញ្ហា។ប៉ុន្តែដីដែលជាប់ពាក់ព័ន្ធនៅភូមិព្រែកអំពិលនោះ សុទ្ធតែបានទិញលក់ត្រឹមត្រូវពីប្រជាពលរដ្ឋ។
ឧត្តមសេនីឯក មាស ប៊ុនឡី បានសំណូមពអាជ្ញាធរខេត្តកំពត ជួយចេញប័ណ្ណកម្មសិទ្ធស្រប់ច្បាប់ ជូនដល់គ្រួសារកងទ័ពឲ្យបានឆាប់បំផុត។ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត មានប្រសាសន៍ថា ដីនៅតំបន់ជួរភ្នំនេះ គឺជាដីប្រទាញប្រទង់គ្នាគួរឲ្យស្មុកស្មាញណាស់។ លោកជួន សារ៉ា ប្រធានខណ្ឌរដ្ឋបាលព្រៃឈើ បានបន្តទៀតថា ក្រុមហ៊ុនខ្លះមានតែឈ្មោះ និងក្រដាសសជណចង្អុលបង្ហាញទីតាំងដីមិនពិតប្រាកដ។
ចំណែកឯ ឯកឧត្តមឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បាននិយាយលើកឡើងថា ដីចំនួន ៣៥៧ ហិតា ដែលមានឯកឧត្តមសេនីយ៍ឯក បានតំណាងឲ្យគ្រួសារកងទ័ព គឺមិនប៉ះពាល់ដល់ដីឧទ្យានជាតិបូកគោនោះឡើយ។ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្តកំពត មានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា នៅថ្ងៃទី ២២ ខែកញ្ញានេះដែលថា យើងបានត្រឹមតែមើលផែនទីតែយើងមិនបានចុះទៅដល់ទីតាំងដីធ្វើការវាយតម្លៃនោះទេ ពីព្រោះព្រោះស្ថានភាពមេឃកំពង់ភ្លៀងខ្លាំងមិនបានទៅដល់កន្លែងទីតាំងដីនោះទេ។ ដូចនេះហើយដោយសារភ្លៀងខ្លាំង ក្រុមការងារមិនអាចបងហោះដ្រូនបាន និងសុំលើកពេលនៅថ្ងៃក្រោយវិញ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា