ព័ត៌មានជាតិ
អភិបាលរាជធានី ចូលរួមកាន់បិណ្ឌទី ១៤ នៅវត្តនិគ្រោធវន័គល់ទទឹង ជាមួយនឹងបច្ច័យកសាងវត្តជាង ៣៨ លានរៀល
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជាស៊ីណាឃួង ស្រេង ព្រមទាំងបុត្រនិងក្រុមគ្រួសារ អាជ្ញាធរដែនដី មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ កញ្ញានេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី ១៤ នៅវត្តនិគ្រោធវន័គល់ទទឹង ក្នុងសង្កាត់ព្រែក ខណ្ឌច្បារអំពៅ ដោយទទួលបានបច្ច័យពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ បានចំនួនជាង ៣៨ លានរៀល។

កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមានមាតា បិតា ជីដូនជីតា ញាតិការទាំង ៧ សណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខ សុំបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ក៏បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យថ្កុំថ្កើងរុងរឿង និងជាការជួបជុំរិតចំណងសាមគ្គីភាព ក្នុងមហាគ្រួសារខ្មែរក្នុងការធ្វើបុណ្យធ្វើទានបញ្ជូនកុសលដល់អ្នក ដែលបានលាចាកលោកទៅកាន់លោកខាងមុខហើយនោះផង។

ព្រះធានុរក្ខ័ គូ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្យស្តាំវត្តនិគ្រោធវន័ (គល់ទទឹង) កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញ បានសំដែងធម៌ទេសនា ដោយបានលើកយករឿងមគ្គមានព្វ រួមនឹងសហការីរបស់ខ្លួនចំនួន ៣២ នាក់ផ្សេងទៀត បានចំណាយកម្លាំងកាយចិត្តកសាងសមិទ្ធផលសម្រាប់ជាប្រយោជន៏សាធារណៈ ជាប្រយោជន៏សាសនាដែលចុងក្រោយដោយសារអំណាចផលានិសង្ស ដែលខ្លួនបានកសាង មគ្គមានព្វក៏បានកើតទៅជាទេវតា។
ក្នុងន័យនេះដែរ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ដែរថា៖ កម្ពុជាមានភ័ព្វសំណាងដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងជាស្ថាបនិកសន្តិភាព ដែលបានដឹកនាំប្រទេសជាតិឲ្យទទួលបានសុខសន្តិភាពទាំងស្រុងពេញផ្ទៃ ប្រទេស ក្រោយពីបានរំដោះជីវិតប្រជាជនចេញផុតពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ប៉ុលពត សម្តេចនៅបានគិតគូដល់សុខុមាលភាពប្រជាពលរដ្ឋ ដោយដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាអាចបើកប្រទេសឡើងវិញ ធ្វើឲ្យសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានវិលទៅរកស្ថានភាពល្អប្រសើរ ឡើងវិញ។ នេះហើយជាបុណ្យកុសលធំធេងណាស់ដែលសម្តេចតេជោ បានធ្វើសម្រាប់ ជាតិ សាសនា និងព្រះមហាក្សត្រ។


ជាមួយគ្នានេះដែរ លោកអភិបាល និងលោកស្រីព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានចូលរួមបូជាប្រទីប និងបង្ហោះគោមក្នុងន័យថ្វាយចំពោះព្រះរតនត្រៃយ៏ និងផ្សព្វផ្សាយមេត្តាចិត្ត ឧទ្ទិសបុណ្យកុសលដល់ញាតិញោម ដើម្បីឲ្យមានចិត្តជ្រះថ្លាស្ងប់កើតមានមេត្តាធម៌លប់បំបាត់អំពើក្រោធ ក្នុងចិត្ត និងធ្វើឲ្យអ្នកផងបានរីករាយសប្បាយចិត្តជាមួយយើងដែរ ព្រមទាំងបង្កើតបាននូវពន្លឺដ៏ភ្លឺត្រចះត្រចង់ក្នុងចិត្តដូចប្រទីប និងការបង្ហោះគោមដែលពេញដោយពន្លឺភ្លឺនាពេលរាត្រី។


ពិធីរាប់បាត្រ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៤ កញ្ញារួចវេចង្ហាន់ប្រគេនព្រះសង្ឃ បាយបត្តបូរណ៏ថ្វាយព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ។ ទ័យទានដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកវេប្រគេនព្រះសង្ឃរួមមាន៖ សាដក ២២, អង្ករ ១០០ គីឡូក្រាម, មី ៣០ កេស, ទឹកក្រូច ៣០ កេស, ទឹកសុទ្ធ ១០០ កេស, ស្ករស ១០០ គីឡូក្រាម, ត្រីខកំប៉ុង ១ កេស, ទឹកដោះគោខាប់ ១ កេស, ផ្លែឈើ ២ កន្ត្រក, តាជី យាយជី ១៣៥ អង្គ.នាក់ ម្នាក់ៗក្រណាត់ស ១ ដុំ, ប្រាក់ ២ ម៉ឺនរៀល, បច្ច័យប្រគេនព្រះសង្ឃ ២០៤ អង្គ ក្នុងមួយអង្គ ៥ ម៉ឺនរៀល, ព្រមទាំងមន្ត្រីសង្ឃ, សិស្សនិស្សិត ២៦ នាក់ ក្នុងម្នាក់ ២ ម៉ឺនរៀល។ ចំពោះបច្ច័យដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទចាប់មគ្គផលសរុបមានចំនួន ៣៨.៦៤០.០០០ រៀល ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនាតរៀងទៅ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?