Connect with us

ព័ត៌មានជាតិ

ស្ថានភាពកម្ពស់ជំនន់ទឹកភ្លៀងតាមអាងទំនប់ ក្នុងខេត្តសៀមរាប ពុំទាន់មានសភាពធ្ងន់ធ្ងរ នៅឡើយទេ

បានផុស

នៅ

​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ធនធានទឹក និងឧតុនិយម ​ខេត្តសៀមរាប បាន​ឲ្យ​កម្ពុជា​ថ្មី​យើង​ដឹង​នៅ​ថ្ងៃទី ​២៤ ខែកញ្ញា ឆ្នាំ ​២០២២​ នេះ​ថា បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៤ ខែកញ្ញានេះ កម្ពស់​ជំនន់​ទឹកភ្លៀង​តាម​អាង​ទំនប់ និងស្ទឹង​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប នៅ​មិនទាន់​បង្ក​ភាព​ធ្ងន់ធ្ងរ​នៅឡើយ​នោះទេ បើទោះបី​តំបន់​មួយចំនួន​មានការ​កើនឡើង​ក៏ពិតមែន ប៉ុន្តែ​មិនបាន​ឡើង​គំហុក​ខ្លាំង​នោះទេ ខណៈ​មាន​តំបន់​មួយចំនួន​បាន​ស្រក​ចុះ​ជា​បណ្ដើរៗ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​បញ្ជាក់បន្ថែម​ថា កម្ពស់​ទឹក​នៅតាម​អាង​ទំនប់​និង ស្ទឹង​មួយចំនួន​នោះ រួមមាន ៖ ១.​ទំនប់​អាង​ម្កាក់ មាន​កម្ពស់​ទឹក ១៦,៥០​ ម៉ែត្រ ស្រក​ចុះ ០,១០​ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន ១៧,៥០ ​ម៉ែត្រ។ ២. ទំនប់​អាង​ស្ទឹង​ស្រែង​ ១ មាន​កម្ពស់​ទឹក ២៧,៣៨​ ម៉ែត្រ ស្រក​ចុះ ០,០៧​ ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន ២៧,៥០ ​ម៉ែត្រ។ ៣. ស្ទឹង​បន្ទាយស្រី មាន​កម្ពស់​ទឹក ៣,៧០​ ម៉ែត្រ ស្រក​ចុះ ០,៦០​ ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន ៦​ ម៉ែត្រ។ ៤. ទំនប់​អាង​ក្សាក មាន​កម្ពស់​ទឹក ២,១០ ​ម៉ែត្រ មាន​ស្ថានភាព​នឹង ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន ២,៥០​ ម៉ែត្រ។​ ៥. ទំនប់​អាង​ស្ពាន​ស្រែង មាន​កម្ពស់​ទឹក ១៤,២០ ​ម៉ែត្រ មាន​ស្ថានភាព​នឹង ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន ១៤,៥០ ​ម៉ែត្រ។ ៦. ស្ទឹង​ជីក្រែង មាន​កម្ពស់​ទឹក ៧,៨៩ ​ម៉ែត្រ កើនឡើង ០,០១ ​ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន ៨ ​ម៉ែត្រ។ ៧. ស្ទឹង​ក្រឡាញ់ មាន​កម្ពស់​ទឹក ៨,៩៧ ​ម៉ែត្រ កើនឡើង ០,៣១ ​ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន ៨​ ម៉ែត្រ។ ៩. អាង​ក្រពើ មាន​កម្ពស់​ទឹក ១២,៦០ ​ម៉ែត្រ កើនឡើង ០,១០​ ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន ១៣,៥០ ​ម៉ែត្រ។ ១០. បឹង​ទន្លេសាប មាន​កម្ពស់​ទឹក ៦,២៦​ ម៉ែត្រ កើនឡើង ០,០៥​ ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន ៩​ ម៉ែត្រ។

​ដោយឡែក​កាលពី​យប់​ថ្ងៃទី​ ២៣ និង​យប់​ឈានចូល​ថ្ងៃទី​២៤ ខែ​ក​ញ្ញានេះ មាន​ភ្លៀង​តែ​នៅ​ក្រុង​សៀមរាប និង​ស្រុក​បន្ទាយស្រី​តែប៉ុណ្ណោះ ក្នុងនោះនៅ​ក្រុង​សៀមរាប មាន​ប្រមាណ ០០,៥​ ម​ម ក្នុង​តម្រង និងនៅ​ស្រុក​បន្ទាយស្រី មាន​ប្រមាណ​ ១០,១ ​ម​ម ក្នុង​តម្រង។

​សូមបញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី ​១៧ ដល់​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២២​ នេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បណ្តាល​ឱ្យមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ៥,៨៧២ ​គ្រួសារ ភូមិ​ ១៨៤ ​ភូមិ ឃុំ​ ​៤១ នៃ​ស្រុក​ចំនួន​ ៨ រួមមាន ស្រុក​ស្រីស្នំ ស្រុក​ក្រឡាញ់ ស្រុក​ជីក្រែង ស្រុក​អង្គរជុំ ស្រុក​វ៉ារិន ស្រុក​ពួក ស្រុក សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង បង្កឱ្យមាន​ផលប៉ះពាល់​ស្រូវពង្រោះ​ចំនួន ១៩, ១៩១​ហិតា , ប៉ះពាល់​ដំឡូង​មី ១, ៥៨៨ ​ហិតា , លិច​បរិវេណ​ផ្ទះ​កម្រិត​ស្រាល​ចំនួន ៣.២៤៥​ខ្នង , កម្រិតធ្ងន់​ ២៩​ ខ្នង, លិច​ទីធ្លា​សាលារៀន ៤៨ ​កន្លែង, លិច​បរិវេណ​មណ្ឌល​សុខភាព ០៥​ កន្លែង , អាគារ​រដ្ឋបាល​ឃុំ និងប៉ុស្តិ៍​រដ្ឋបាល ១២​ កន្លែង, លិច​បរិវេណ​វត្ត ០៨ ​កន្លែង, លិច​ក្នុង​ផ្សារ ០១ ​កន្លែង , លិច​ផ្លូវ​ប្រវែង​សរុប ១០២.៧៦៣ ​ម៉ែត្រ និង​ខូចខាត​ប្រវែង ២.៨៤៨​ ម៉ែត្រ, លិច​ខ្នង​ទំនប់ ខ្នង​ប្រឡាយ ប្រវែង ១៩.២២៣​ម៉ែត្រ និង​ខូចខាត​ប្រវែង ៩៥ ​ម៉ែត្រ, លិច​ស្ពាន ០២​ កន្លែង និង​ខូចខាត​ប្រវែង ១០ ​ម៉ែត្រ, ងាប់​គោ​ ០១ ​ក្បាល និងងាប់​មាន់​ទា ៦៧៦​ ក្បាល៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២១ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម