ព័ត៌មានជាតិ
បាញ់ប្រហារជាច្រើនគ្រាប់ទៅលើនាយរងព្រហ្មទណ្ឌកំរិតស្រាលម្នាក់បណ្ដាលឲស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
បុរសម្នាក់ដែលគេស្គាល់ថា ជានាយរងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់និងបក្ខពួកបើករថយន្តគេចខ្លួនបាត់។

ករណីបាញ់ប្រហារយ៉ាងសាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៩នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉េត ស៊ីនេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាលជាតិ មានតួនាទីជា នាយរងព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរាជធានីភ្នំពេញ។

តាមការឲ្យដឹងពីកន្លែងកើតហេតុ បានរៀបរាប់ថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើករថយន្តម៉ាកFORD ពណ៍ ស ពាក់ស្លាកលេខភ្នំពេញ2BD 3738 តាមបណ្ដោយមហាវិថីហសព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចស៊ី ពណ៌ខ្មៅមួយគ្រឿង បើកមកបុកគូទពីក្រោយ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ បន្ទាប់មកភាគីទាំងសងខាងបានចុះពីរថយន្ដម្បីនិយាយគ្នា ដោយភាគីខាងជនរងគ្រោះ សុំឲ្យភាគីបង្កយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿង។
ប្រភពដដែលបានបន្តថា ពេលកំពុងសម្រុះសម្រូលគ្នា ស្រាប់តែម្ចាស់រថយន្តបង្កឡើងលើរថយន្តវិញ ហើយបក្សពួក២នាក់ទៀត ដែលនៅក្នុងរថយន្ដបង្កនោះ បានដកកាំភ្លើងមិនចាំម៉ាក បាញ់ប្រហារទៅលើជនរងគ្រោះចំនួន៩គ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះ៣គ្រាប់ ដោយត្រូវចំក្បាលមួយគ្រាប់ និង២គ្រាប់ទៀតចំដើមទ្រូងនិងពោះ។ បន្ទាប់ពីបាញ់ប្រហាររួចក្រុមជនដៃដល់បានបើករថយន្តគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាបាននៅទេ និងកំពុងស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់យកមកដាក់ទោសតាមច្បាប់ផងដែរ ចំណែកសពជនរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ