ព័ត៌មានជាតិ
បង្ហោះរូបកាំភ្លើងយ៉ាងទាក់ទាញ នៅលើបណ្តាញសង្គម ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់បាន៣នាក់
មនុស្ស៣នាក់ ត្រូវបានឃាត់ខ្លួនតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។

កាលពីរសៀលថ្ងៃទី២៩ ម្សិលមិញនេះ លោកវរសេនីយ៍ឯក ផង់ សុភាពអធិការនគរបាលស្រុកថ្មគោល ដឹកនាំបង្ក្រាបករណីលាក់ទុកនិងប្រើប្រាស់អាវុធខុសច្បាប់ព្រមទាំងរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ផងដែរ។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចភូមិឆ្កែកូន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលកិច្ចប្រតិបត្តិការនេះ នគរបាលឃាត់ខ្លួនមនុស្សចំនួន០៣នាក់រួមមាន៖ ១. ឈ្មោះ ហឿន ប៉ែល ភេទប្រុស អាយុ៣៨ឆ្នាំ ២. ឈ្មោះ យ៉ូន វិឆ័យ ភេទប្រុស អាយុ១៥ឆ្នាំ និង ៣. ឈ្មោះ គឿន កេត ភេទស្រី អាយុ២៥ឆ្នាំ អ្នកទាំង៣ រស់នៅ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ១. កាំភ្លើងខ្យល់បាញ់គ្រាប់សំណមួយដើមនិងគ្រាប់សំណចំនួន៤០០គ្រាប់ ២. ស្នប់សម្រាប់សប់កាំភ្លើងចំនួន០១ ៣. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣០ថង់ទម្ងន់៨,៨០ក្រាម ៤. ទូរស័ព្ទចំនួន០២គ្រឿង ៥. ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ៦. ដែកកេះចំនួន២០ ៧-ប្រាក់ រៀល ដុល្លារ បាតមួយចំនួន។

សូមជម្រាបជូនថា កិច្ចប្រតិបត្តិការចំពោះករណីខាងលើនេះ បន្ទាប់ពីប្រទះឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ប្អូន ប៉ែល បានបង្ហោះរូបភាពអាវុធទំនើបៗជាច្រើនដើម ដែលតាមរូបភាពនេះ អាចសន្និដ្ឋានបានថា ជាករណីផ្សព្វផ្សាយក្នុងបំណងរកអតិថិជនទិញ-លក់អាវុធទាំងនេះផង។ ក្នុងរូបភាពផ្សេងទៀតក៏ឃើញមានរូបសត្វស្លាបមួយចំនួន ត្រូវបានស្លាប់ ហើយថតភ្ជាប់ជាមួយរូបកាំភ្លើងនេះផងដែរ ដែលម្ចាស់គណនីចង់បង្ហាញថា សត្វស្លាបជាច្រើននេះ គឺ ត្រូវបានសម្លាប់ដោយសារស្នាដៃរបស់គាត់ដោយប្រើប្រាស់កាំភ្លើងនេះហើយ។
ដោយមើលឃើញទិដ្ឋភាពបែបនេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកអធិការនគរបាលស្រុកថ្មគោលឲ្យចាត់វិធានការស្រាវជ្រាវជាបន្ទាន់។ ភ្លាមៗលោកអធិការនគរបាលស្រុកបានដឹកនាំកម្លាំងចុះទៅដល់លំនៅឋាននោះ ហើយបានជួបជាមួយម្ចាស់គណនីហ្វេសប៊ុកខាងលើនិងបានសាកសួរពីករណីបង្ហាញអាវុធទំនើបៗតាមបណ្តាញសង្គម។ ម្ចាស់គណនី ដែលមានឈ្មោះ ហឿន ប៉ែលបានយកអាវុធនេះ មកបង្ហាញសមត្ថកិច្ចបានឃើញនិងបញ្ជាក់ថា ខ្លួនទិញមកទុកប្រើប្រាស់បរបាញ់សត្វនិងមានបំណងផ្សព្វផ្សាយលក់ទៅវិញផង ពេលជាមួយនេះសមត្ថកិច្ចប្រទះឃើញ(ថង់ប្លាស្ទិចកិប)មួយចំនួននៅទីនោះ ហើយផ្តើមពីចំណុចនេះសមត្ថកិច្ចបានដាក់ការសង្ស័យទៅលើករណីពាក់ព័ន្ធគ្រឿងញៀនបន្ថែមទៀត។ ដោយបានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ទើបឈានដល់ការឆែកឆេរលំនៅឋានខាងលើ ហើយសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌ស ដែលសង្ស័យថា ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE រួមទាំងសម្ភារៈមួយចំនួនដូចខាងលើ។
នៅពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើជនសង្ស័យបន្ថែមទៀតមុនពេលរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើនាយរងព្រហ្មទណ្ឌកំរិតស្រាលម្នាក់បណ្ដាលឲស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ