ព័ត៌មានជាតិ
ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ៦ ម៉ឺននាក់ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ
តំបន់រមណីយដ្ឋាន និងតំបន់អេកូទេសចរ ក្នុងខេត្តបាត់ដំបងជាច្រើនកន្លែង បាននិងកំពុងទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅទស្សនាកម្សាន្ដ ដោយក្នុងពិធីបុណ្យភ្ជុំបិណ្ឌតែមួយថ្ងៃប៉ុណ្ណោះ មានជាង ៦ ម៉ឺននាក់។

យោងតាមរបាយការណ៍របស់លោក អ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្ត បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញនេះ នៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តបាត់ដំបងទាំងមូល មានចំនួនភ្ញៀវទេសចរចូលទៅកម្សាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌសរុបជាង ៦ ម៉ឺននាក់។ ក្នុងនោះ ក៏មានភ្ញៀវទេសចរអន្តរជាតិ ផងដែរ។

បើគិតចំនួនភ្ញៀវទេសចរជាតិ នៅថ្ងៃទី ២៥ ខែកញ្ញា មានចំនួន ៦៣,៧២៣នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ ដែលមានចំនួន ១៩,១៣៨ នាក់ គឺកើនឡើង ២៣២.៩៧ភាគរយ។ ដោយឡែក សម្រាប់ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ៧៥នាក់ កើនឡើង ១០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ០០នាក់។

លោកប្រធានមន្ទីរ បានបន្ថែមថា បើសរុបចំនួនភ្ញៀវទេសចរទាំងអស់ មានចំនួន ៦៣,៧៩៨ នាក់ កើនឡើង ២៣៣.៣៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ១៩,១៣៨នាក់។ បើទោះបីជារយ:ពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ដោយ ក៏ភ្ញៀវទេសចរបានសម្រុកមកដើរកម្សាន្ដយ៉ាងច្រើនដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា