Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​បុរស​ដែល​ប៉ុនប៉ង​ឃាតកម្ម​លើ​គូរ​ដណ្ដឹង ​

បានផុស

នៅ

បុរស​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​កណ្ដាល ស្រាវជ្រាវ​ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីចាក់នារីដែលជាគូរ​ដណ្ដឹង​ ដោយកូនកាំបិតចុងស្រួច រងរបួសជ្រៅត្រង់ក្រោម​ឆ្អឹងជំនី​ខាងស្តាំ​ហើយ​រត់​គេចខ្លួន។

លោក​ឧត្ដមសេនីយ៍ត្រី​ រឿន ណារ៉ា ស្នងការរង នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅ​ទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ លក់ស្រា​ក្រ​ឡុក ​។ចំណែក​ជនរងគ្រោះ ឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់ដើមមៀន ក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១១.៣០នាទី នៅចំណុច តាម​ផ្លូវ​ភូមិស្ទឹង​ជ្រៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ​បុរស​សង្ស័យ បាន​យក​កាំបិត​ចុង​ស្រួច ប្រវែង២២,៥សង់ទី​ម៉ែត្រ​ ធ្វើ​សកម្មភាពចាក់លើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាមត្រង់ក្រោមឆ្អឹងជំនីខាងស្តាំ មានស្នាមដាច់​ចូល​ជ្រៅ។

​​​ជនសង្ស័យបានឆ្លើយសារភាពថា ​មូលហេតុដែលយក កូនកាំបិតចាក់ប៉ុនប៉ងសម្លាប់អតីតគូរដណ្តឹង ដោយសារភ្លើង ប្រចណ្ឌ និងខឹងគូរ​ដណ្ដឹង​ សុំ​ផ្ដាច់​ពាក្យ​ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ​​ដើម្បីបន្តចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម