Connect with us

ព័ត៌មានជាតិ

លោក ឃ្លាំង ហួត អំពាវនាវឲ្យពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ីបញ្ចាំខុសច្បាប់

បានផុស

នៅ

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា នៅទូទាំងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញានេះ លោក ឃ្លាំង ហួត បានឲ្យដឹងថា កុងស៊ីទទួលបញ្ចាំ ដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់ គឺរួមមាន៖ ទទួលបញ្ចាំរបស់ចោរ, ទទួលបញ្ចាំរបស់គ្មានឯកសារ, ទទួលបញ្ចាំយកការប្រាក់ខ្ពស់ខុសច្បាប់, និងទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ។

លោកអភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវថា «សូមប្រជាជនរាជធានីភ្នំពេញ ត្រូវចូលរួមសហការជាពលរដ្ឋល្អ ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ទូទាំងរាជធានីនៃយើង»។

លោក ឃ្លាំង ហួត បានបន្ថែមទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង សូមថ្លែងអំណរគុណដល់ប្រជាជនរាជធានីភ្នំពេញ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹង និងក៏សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​សម្ដេចតេជោ ហ៊ុន សែន ដែលបានដាស់តឿន និងផ្ដល់លទ្ធភាពខ្ពស់។

សូមជម្រាបថា ដោយទទួលបានបទបញ្ជា​ពី​លោក ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​  គឺលោក ឃ្លាំង​ ហួត​ ដោយមានការចូលរួមពី​លោក​ ជា​ ពិសី​ អភិបាលខណ្ឌទួលគោក​ លោកព្រះរាជអាជ្ញារង​ លោកក្រឡាបញ្ជី​ លោកអធិការ​ លោកមេបញ្ជាការ​ លោកប្រធានមន្ទីរហិរញ្ញវត្ថុ​ លោកប្រធានមន្ទីរពានិជ្ជកម្ម​ ប្រធានសាខាពន្ធដាខណ្ឌទួលគោក​ និងអាជ្ញាធរ​សង្កាត់​-ភូមិ​ បានបើកយុទ្ធនាការ​បោសសម្អាត​ ឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ​) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣​ ខណ្ឌទួលគោក​ រយៈពេល ៥ថ្ងៃ​ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣​ ខែកញ្ញា​ ឆ្នាំ ២០២២​ សម្រេចបានលទ្ធផល​ ដូចខាងក្រោម​ ៖

-បានចុះបង្ក្រាបចំនួន​ ១៣ទីតាំង

-​បានដកហូតម៉ូតូ​សរុបចំនួន​ ១,១១៣​ គ្រឿង

-​បានដកហូតរថយន្ត​សរុបចំនួន​ ១៤​ គ្រឿង

-​បានដកហូតPassappសរុបចំនួន​ ១២​ គ្រឿង

-​បានដកហូតកង់បី​សរុបចំនួន​ ៩​ គ្រឿង។

បានប្រគល់ម៉ូតូ​ជូនជនរងគ្រោះវិញសរុបចំនួន​ ១០​ គ្រឿង។

ចំពោះប្រជាពលរដ្ឋរូបណាដែលបានបាត់ម៉ូតូ​ ហើយយរកមិនទាន់ឃើញញ​ ​សូ​មកុំទាន់អស់សង្ឃឹម​ ក្រុមការងារ នឹងខិតខំប្រឹងប្រែងស្វែងរកបន្តទៀត។ នេះបើតាមសំណេររបស់លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ដោយលោកបានបន្ថែមថា «ជាមួយគ្នានេះ​ ខ្ញុំសូមអំពាវនាវដល់អ្នករកស៊ីខុសច្បាប់ទាំងឡាយ​ សូមកែខ្លួនត្រឡប់មករកស៊ីទទួលទានដោយសុចរិតវិញ​ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រដល់ប្រតិបត្តិការនេះ​ និងចូលរួមសហការផ្ដល់ព័ត៌មានដល់យើងខ្ញុំ»​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ១១ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម