ព័ត៌មានជាតិ
ព្រះសង្ឃ គណៈកម្មការវត្តភ្នំជ័យគិរី និងអាជ្ញាធរស្រុកកំពង់សៀម រៀបចំការប្រណាំងទូកងក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ
ដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យភ្ជុំបិណ្ឌ ព្រះសង្ឃ គណៈកម្មការវត្ត រួមទាំងអាជ្ញាធរស្រុកកំពង់សៀម នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ បានរៀបចំការប្រណាំងទូកងជាលក្ខណៈប្រពៃណី ក្នុងគោលបំណងអភិរក្សទូកងជាទំនៀមទំលាប់ខ្មែរ ផង និងដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ផងដែរ។

ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខណ័ ព្រះលេខាធិការគណៈខេត្ដកំពង់ចាម និងជាព្រះប្រធានលេខាធិការដ្ឋាន នៃសាលាគណៈខេត្ដកំពង់ចាម និងជាព្រះគ្រូសូត្រស្តាំ ក្នុងវត្តភ្នំជ័យគិរី ឬវត្តភ្នំហាន់ជ័យ មានថេរដីកាថា ឆ្នាំនេះមានប្រជាពុទ្ធិបរិស័ទច្រើន ចាប់ពីកាន់បិណ្ឌវេនទី ១មក ហើយបើចំថ្ងៃឈប់សម្រាកវិញ គឺមានពុទ្ធិបរិស័ទមកធ្វើបុណ្យទាន និងមកដើរលេងកម្សាន្តយ៉ាងច្រើននៅទីនេះ។

ក្រោយពីខកខានការប្រណាំងទូកង រយៈពេល ១ឆ្នាំមកហើយ ដោយសារកម្ពុជាជួបវិបត្តិកូវីដ-១៩ ផងនោះ ទើបឆ្នាំនេះ ព្រះសង្ឃ គណៈកម្មការវត្ត រួមទាំងអាជ្ញាធរ បានរៀបចំប្រកាសរកទូកង តាមបណ្តាវត្ត នៅតាមដងទន្លេមេគង្គបានចំនួន ១០ទូក ស្មើនឹង ៥គូ។

ទន្ទឹមនឹងនេះដែរ ព្រះអង្គ ម៉េងលក្ខណ៍ ក៏បានបន្ថែមថា ការប្រណាំងទូកងនេះ ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយ ក្នុងឱកាសពិធីភ្ជុំបិណ្ឌនេះផង និងបង្ហាញពីការអភិរក្សទូកងជាទំនៀមទំលាប់ខ្មែរ ផង។

សូមជម្រាបថា នៅខេត្តកំពង់ចាម មានរមណីយដ្ឋានជាច្រើនកន្លែង កំពុងត្រៀមទទួលភ្ញៀវទេសចរក្នុងរដូវភ្ជុំបិណ្ឌនេះ។ ជាក់ស្ដែង នៅរមណីយដ្ឋានប្រាសាទនគរបាជ័យ, រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី , រមណីយដ្ឋានទឹកឆា, រមណីយដ្ឋានភ្នំហាន់ជ័យ, និងតំបន់ទេសចរណ៍ជាច្រើនទៀត៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក