ព័ត៌មានជាតិ
បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរជាង២០ម៉ឺននាក់
ខេត្តបាត់ដំបង ៖ ចំនួនភ្ញៀវទេសចរ ដែលមកកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រាសាទនានា ក្នុងខេត្តបាត់ដំបង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានរហូតដល់ជាង២០ម៉ឺនាក់ ដែលខុសពីឆ្នាំកន្លងទៅ ដោយសារតែជំងឺកូវីដរាតត្បាត។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរខត្តបាត់ដំបង បានឱ្យដឹងថា ភ្ញៀវទេសចរដែលមកកម្សាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងខេត្តបាត់ដំបង សរុបរយៈពេល ៣ថ្ងៃ ត្រូវនឹងថ្ងៃទី២៤ ដល់២៦ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួន ២១០,១២២ នាក់ គឺបានកើនឡើង ៤៥៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលមានភ្ញៀវទេសចរតែចំនួន ៣៧.៧២៤ នាក់ ។
របាយការណ៍បានបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង ដែលភ្ញៀវសម្រុកចូលទៅកម្សាន្ត រួមមាន ÷ រមណីយដ្ឋាន ប្រាសាទបាណន់ រមណីយដ្ឋាន ភ្នំសំពៅ រមណីយដ្ឋាន ប្រាសាទឯកភ្នំ
-រមណីយដ្ឋាន ចំការស្វាយ រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក រមណីយដ្ឋាន ចំការធុរេនអូរតង រមណីយដ្ឋាន វាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់ រមណីយដ្ឋាន ស្ទឹងក្រញូង មណ្ឌលកម្សាន្ត សួនទឹកសុភមង្គល ផ្ទះផ្កា Begonia ចំការទំពាំងបាយជូរ ស្រុករតនមណ្ឌល កោះចាក់សោរបេះដូង ឡេង ណាវ៉ាត្រា វាលស្រែឯកភ្នំ វត្តអារាមទូទាំងខេត្ត និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង។
លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធាមន្ទីរទេសចរខេត្ត បានបញ្ជាក់ថា នៅគ្រប់ទីតាំងកម្សាន្តទាំងអស់ ក្រុមការងារមន្ទីរទេសចរណ៍បានបែកចែកកម្លាំងចុះត្រួតពិនិត្យចរន្តទេសចរ ស្ថានភាពទេសចរណ៍ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត។
លោកប្រធានមន្ទីរបានបន្ថែមថា បញ្ហាប្រឈមនៅតែមាន ដូចជា ÷ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានច្រើន ធ្វើឲ្យមានការពិបាកក្នុងការចូលរួមអនុវត្ត នូវវិធានសុវត្ថិភាព ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ និងមានការកកស្ទះចរាចរណ៍នៅតាមផ្លូវទៅកាន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ក្នុងខេត្ត។ តំបន់គោលដៅនៅជាប់មាត់ស្ទឹងមួយចំនួន លិចទឹក ដែលមិនអនុញ្ញាតឱ្យភ្ញៀវលេងទឹកឡើយ ៕ អត្ថបទ : សោ និយមរ័ត្ន







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ