Connect with us

ព័ត៌មានជាតិ

ឡាន​ដឹក​ផ្លែ​ឈើ​ព្រលះ​ត្រាក់ទ័រ​ដឹក​ស្រូវ​ ស្លាប់​ម្នាក់​របួស​១​នាក់​ នៅ​ស្រុក​ពួក​

បានផុស

នៅ

​​មនុស្យ​ម្នាក់​បាន​ស្លាប់ និង​២​នាក់​បាន​រងរបួស​ ដោ​យ​សារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពួក​កាលពី​វេលា​ម៉ោង​១និង០០​នាទីឈាន​ចូល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០​ នៅ​លើ​ផ្លូវជាតិ​លេខ៦ ​ចំណុច​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក ទេព ពំសែន អធិការ​ស្រុក​ពួក​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​តូ​រីស​ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2R 67.02(​ដឹក​ផ្លែឈើ​)​ជិះ​គ្នា​០២​នាក់​បើកបរ​ដោយ​ឈ្មោះ​សេង ជាង ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​បុស្ស​ចេក ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មុខរបរ​ដឹក​ផ្លែឈើ​(​របួសស្រាល​) បាន​បុក​និង​ត្រាក់ទ័រ​ពីក្រោយ ​ដែល​បម្រុង​ឈប់​បណ្តាល​ឲ្យ​ស្លាប់​០១​នាក់ និង​រង​របួស​១​ម្នាក់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ស្រប​ទិស​គ្នា​ពី​លិច​ទៅ​កើត​រវាង​រថយន្ត​និង​ត្រាក់ទ័រ​ដឹក​ស្រូវ។​

​លោក​អធិការ​បាន​បន្ត​ទៀត​ថា ជនរងគ្រោះ​ឈ្មោះ​ សូ នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយគ្នា​(​ត្រូវជា​ប្រពន្ធ​) ចំណែក​ឯ​តៃកុង​ត្រាក់ទ័រ​ឃើញ​សភាព​មិ​នស្រួល​ក៏​ដោះ​រ៉ឺម៉ក​ចេញ​ហើយក៏​បើក​រត់​គេច​ខ្លួន​បាត់ តែ​ទោះ​បីយ៉ាងណា​ ក៏​សមត្ថកិច្ច​បាន​ដឹង​មុខសញ្ញា​តៃកុង​ត្រាក់ទ័រ​នោះ​ហើយ៕

អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​ចាប់ខ្លួន​បុរស​ដែល​ប៉ុនប៉ង​ឃាតកម្ម​លើ​គូរ​ដណ្ដឹង ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម