ព័ត៌មានជាតិ
ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកំពង់ចាមជិត ៨ម៉ឺននាក់ ៣ថ្ងៃភ្ជុំបិណ្ឌ
កំពង់ចាម ៖ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម សរុបប្រមាណជិត៨ម៉ឺននាក់។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា អ្នកទេសចរដែលមកលេងកម្សាន្តខេត្តកំពង់ចាម នាឱកាសភ្ជុំបិណ្ឌនេះ សរុបមានចំនួន ៧៩.៥៧៤នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧៩.៣២៨នាក់ និងភ្ញៀវបរទេស មានចំនួន ២៤៦នាក់ ។
ប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងចំនួនភ្ញៀវសរុបខាងលើនេះ គឺបានអញ្ជើញមកលេង នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា រួមមាន ៖ រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរ មានចំនួន ១០.៤៤០នាក់ គ្មានភ្ញៀវបរទេស។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរ មានចំនួន ២.៨៩៥នាក់ ក្នុងនោះភ្ញៀវបរទេស មានចំនួន ០៥នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ មានភ្ញៀវទេសចរ ចំនួន ១៣.២៨១នាក់ ក្នុងនោះ ភ្ញៀវបរទេស មានចំនួន ០២នាក់ ។ រមណីយដ្ឋានបែមប៊ូរីសត មានភ្ញៀវទេសចរ ចំនួន ១៧៨នាក់ ក្នុងនោះភ្ញៀវបរទេស មានចំនួន ២៣នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី មានភ្ញៀវទេសចរ ចំនួន ៩.៤៣៤នាក់ ក្នុងនោះភ្ញៀវបរទេស មានចំនួន ៤៤នាក់ ។ រមណីយដ្ឋាននគរបាជ័យ មានភ្ញៀវទេសចរ ចំនួន ៦.៨៧៧នាក់ គ្មានភ្ញៀវបរទេសទេ ។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ មានភ្ញៀវទេសចរ ចំនួន ៤.៤២២នាក់ គ្មានភ្ញៀវបរទេសទេ ។ អាហារដ្ឋានសួនស្នេហ៍សុភមង្គល មានភ្ញៀវទេសចរ ចំនួន ១.៩៦២នាក់ គ្មានភ្ញៀវបរទេសទេ ។ ក្រុងកំពង់ចាម មានភ្ញៀវទេសចរ ចំនួន ១៥.១១៦នាក់ ក្នុងនោះភ្ញៀវបរទេស មានចំនួន ៤៧នាក់ ។ ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ សរុបមានចំនួន ៥.២៥៧នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៥.១៣២នាក់ និងភ្ញៀវបរទេសមានចំនួន ១២៥នាក់ ។ ដោយឡែក ភ្ញៀវទេសចរ ដែលចូលរួមកម្មវិធីប្រណាំងទូក នៅស្រុកស្ទឹងត្រង់ សរុប ៩.៧១២នាក់៕ អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ