Connect with us

ព័ត៌មានជាតិ

មុខរបរ​ចិញ្ចឹម​មាន់​មាន​សន្ទុះ​កើនឡើង​ ខណៈ​​កសិករចិញ្ចឹម​មាន់​ស្រុក​បំពេញ​តម្រូវ​ការ​ទីផ្សារ​

បានផុស

នៅ

ទីផ្សារ​សាច់​មាន់​ក្នុងស្រុក​ មានការ​កើន​ឡើង​ ក្នុង​គ្រា​ដែល​មុខរបរ​ចិញ្ចឹម​មាន់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ ដែល​នៅតែ​តម្រូវការ​ច្រើន​ ដែល​បាន​ធ្វើ​អ្នក​ចិញ្ចឹម​មាន់​ មាន​ទឹកចិត្ត​ចិញ្ចឹម​មាន់​ក្នុងស្រុក ​ដែល​ជា​ការកាត់បន្ថយ​លំហូរ​ចូល​មាន់​ពី​ខាងក្រៅ​ស្រុក ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​កសិករ វាសនា រស់នៅក្នុង​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ ដែល​ចាប់​យក​មុខរបរ​អាជីព​នេះ​ អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ​ដោយ​ក្នុង​ការ​ចិញ្ចឹម​មាន់​នេះ ​ក្នុង​១​លើកៗ​ចាប់ពី​៥០០​ក្បាល​ទៅ​១​ពាន់​ក្បាល ដោយឡែក​រោង​ចិញ្ចឹម​មាន់​លោក ​មាន​ទទឹង ៦​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ​ ដែល​អាច​ចិញ្ចឹម​មាន់​បាន​ពី​៦០០​ទៅ​៧០០​ក្បាល​ចំណាយ​ទុន​ជា​ភាគហ៊ុន​ចូលគ្នា​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ។ ​លោក វាសនា បន្ត​ទៀតថា ​ក្នុង​ការ​ចិញ្ចឹម​មាន់​ស្រែ​ជួបនឹង​ឧបសគ្គ​ច្រើន ​ផង​ដែរ​ ទៅ​នឹង​ជំងឺ​ប្រគ្រីវ​កាច់​មិន​ថា ​មាន់​តូច​ឬ​ធំ​នោះ​ឡើយ ដោយ​ត្រូវ​មាន​វិធានការណ៍​ចាក់​វ៉ាក់សាំង​បង្ការ​ជាមុន​ក្នុង​១​ឆ្នាំ​ ក៏​បាន​ម្តង​ដែរ​។​

នៅ​ក្នុង​ការចិញ្ចឹម​មាន់​នេះដែរ​ ក្នុង​១​ឆ្នាំ​បញ្ចេញ​លក់​បាន​៣​ទៅ​៤​ដង​ ហើយ​ក្នុងការ​ចិញ្ចឹម​មាន់​ស្រែ​នេះ​ ប្រើ​រយៈពេល​ជាង​៣​ខែ ដោយ​ក្នុងនោះ​ មានពូជ​មេមាន់​អាច​លក់​ចេញ​១​ក្បាល​ថ្លៃ​៤​ម៉ឺន​រៀល​ ដែលមាន​ទម្ងន់​២,៥០​គីឡូក្រាម ​រីឯ​មាន់​ស្រែ​ក្នុង​១​គីឡូក្រាម​អាច​លក់បាន​ថ្លៃ​១៨០០០​ម៉ឺន​រៀល បើ​លក់រាយ​អាច​លក់បាន​២​ម៉ឺន​រៀល​។ បច្ចុប្បន្ន​ទី​ផ្សារ​សាច់មាន់​មានការ​កើន​ឡើងជា​លំដាប់​ ដោយ​អ្នក​ចិញ្ចឹម​មាន់​មិន​ខ្វល់ខ្វាយ​រក​ទីផ្សារ​នោះឡើយ ដោយសារ​តែមាន​អ្នក​ទទួល​ទិញ​ដល់​កន្លែង​ចិញ្ចឹម​តែម្តង​៕

​អត្ថបទ៖ កញ្ញា វ៉ាត​

សូមចុចអាន៖ ពលរដ្ឋ​ស្រុក​ព្រៃឈរ នៅតែ​ដាប់​ត្បាល់​ថ្ម​លក់ ទោះ​១​ថ្ងៃ​ផលិត​បាន​តែ២​ ព្រោះជា​របរ​ត​ពី​ដូនតា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២៩ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ក្តាមសេះ
ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម