Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរជិត ៣ ម៉ឺននាក់ បានទៅកម្សាន្តនៅខេត្តបន្ទាយមានជ័យ អំឡុងពេលភ្ជុំបិណ្ឌ

បានផុស

នៅ

ក្នុងឱកាសបុណ្យពិធីភ្ជុំបិណ្ឌ រយៈពេល ២ ថ្ងៃ ចាប់បីថ្ងៃទី ២៤-២៥ មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តបន្ទាយមានជ័យ មានចំនួនជិត ៣ ម៉ឺននាក់ ក្នុងនោះ​មានភ្ញៀវ​បរទេស​ ៧ ​នាក់ នេះ​បើតាម​ទូរលេខ​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ឈឿ​ម សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ បានប្រាប់​ឲ្យ​ដឹងកាលពីថ្ងៃទី ២៦ ​ខែកញ្ញា​​ថា នៅថ្ងៃទី​ ២៥​ ខែកញ្ញា ​ឆ្នាំ​ ២០២២​ នេះ មាន​ភ្ញៀវ​ជាតិ​មកលេង មាន​ចំនួន ១៨,៨៣៦ នាក់ ភ្ញៀវ​បរទេស​ចំនួន ៤ នាក់ ថ្ងៃទី​ ២៤​ ខែកញ្ញា ឆ្នាំ​ ២០២២ ភ្ញៀវ​ជាតិ​ចំនួន ៤,៧៨២ ​នាក់ ភ្ញៀវ​បរទេស​ចំនួន ៣ នាក់ ភ្ញៀវ​ភាគច្រើន ទៅ​លែង​នៅ​តំបន់​មានទឹក​ និង​រមណីយដ្ឋាន​កែច្នៃ និង​តាម​ប្រាសាទ​បូរាណ និង​កន្លែង​ផ្សេងទៀត​មាន​តិច​។

​លោក​ ឈឿ​ម សេរី​វុ​ធ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា មន្ទីរ​ទេសចរណ៍​បានរៀបចំ​កន្លែង រមណីយដ្ឋាន និង​គោលដៅទេសចរណ៍​បាន​ស្អាត​មាន​ភាពល្អប្រសើរ​ជាង​មុន ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មកលេង​កាន់តែ​កើនឡើង ក្នុងនោះ​មាន​កន្លែង​លេង អាង​ជើង​គ្រុស ប្រាសាទបន្ទាយឆ្មា ប្រាសាទមេបុណ្យ បារាយណ៍ មេបុណ្យ ប្រាសាទបន្ទាយទ័ព និង​កន្លែង​ផ្សេងៗ​ទៀត។​ជាងនេះទៀត​ មន្ត្រី​ទេសចរណ៍​អាច​ទប់ស្កាត់​ការដំឡើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយមាន​ការបិទ​តម្លៃ​ជម្រាប់ជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ ស្របតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍​ផងដែរ​។

​លោ​កក៏បានបញ្ជាក់ឲ្យដឹងថា រយៈពេល ​២ ​ថ្ងៃនេះ បញ្ហា​បរិស្ថាន​អនាម័យ បានល្អ​ប្រសើរ​ជាង​មុន ដោយ​ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង ​និង​ភ្ញាក់រលឹក ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​។ ដោយឡែក​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ ក៏មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍ បាន​សហ​ការណ៍​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅតាម​គោលដៅ ទេសចរណ៍​សំខាន់ៗ និង​មាន​ការលើក​ស្លាក​សញ្ញា​គ្រោះថ្នាក់​នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ​ផងដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម