ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ក្រសួងនៅតែបន្តអនុវត្តការបង្រៀន និងរៀន៣ថ្ងៃក្នុង១សប្តាហ៍ដដែល
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ឆ្នាំសិក្សាថ្មីនេះ ក្រសួងនៅតែបន្តអនុវត្តការបង្រៀននិងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ដដែល ដោយបែងចែកជាពីរវេនរៀនឆ្លាស់គ្នាដោយដាក់សិស្សក្នុងមួយថ្នាក់ពី៣០ទៅ៣៥នាក់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ថ្លែងនៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសនិងមេដាយការងារជួនក្រុមការងារផលិតវីដេអូសម្រាប់បង្រៀនពីចម្ងាយកាលពីរសៀលថ្ងៃទី២៩ធ្នូ លោក បណ្ឌិត សភា ចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបន្តថា«ក្រសួងនឹងរៀបចំការសិក្សាតាមគន្លងថ្មីក្នុងវិស័យអប់រំ គឺការបន្តអនុវត្តទៅតាមប្រតិបត្តិស្តង់ដាររបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកដូចជារក្សាអនាម័យ ការលាងដៃឲ្យបានញឹកញាប់និងរក្សាគម្លាតសុវត្តិភាពសង្គមជាដើម »។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ឆ្នាំសិក្សាថ្មីក្រសួងនៅតែបន្តអនុវត្តការបង្រៀននិងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ ដោយបែងចែកជាពីរវេនរៀនឆ្លាស់គ្នា ដោយដាក់សិស្សក្នុងមួយថ្នាក់ពី៣០ទៅ៣៥នាក់ប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា លើសពីនេះទៀត ក្រសួងនឹងណែនាំឲ្យគ្រឹះស្ថានបឋមសិក្សាត្រូវអនុវត្តការបង្រៀននិងរៀនលើមុខវិជ្ជាសិក្សាគោលពីរ គឺភាសាខ្មែរ និងគណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រព្រោះថា មុខវិជ្ជាទាំងពីរនេះ ត្រូវរៀនពីមូលដ្ឋានទៅមិនអាចរៀនលោតផ្លោះបានទេ គឺត្រូវរៀនឲ្យបានពេញលេញ ដើម្បីឲ្យសិស្សចេះសរសេរចេះអាននិងចេះគិតលេខ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា សម្រាប់មុខវិជ្ជាសិក្សាសង្គមវិញ គឺបង្រៀនតាមបំព្រួញនិងសង្ខេបដោយគ្រូជាអ្នកជ្រើសរើសមេរៀនសំខាន់ៗនិងស៊ីជម្រៅទៅតាមមេរៀន។ លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្រសួងនឹងចេញសេចក្តីណែនាំមួយ ស្តីពីដំណើរការការសិក្សាសិក្សាឆ្នាំថ្មី២០២០ ២០២១នាពេលខាងមុខនេះ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ជាមួយគ្នានេះដែរ ក្រសួងនឹងរៀបចំធ្វើជាមេរៀនសង្ខេបសំណួរនិងចម្លើយនិងបោះពុម្ពជាសៀវភៅតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រូក្នុងការបង្រៀននិងសិស្សរៀនដោយស្វ័យសិក្សាខ្លួនឯង។ លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា«បើរៀបចំជាក្រដាសប្រើបានតែមួយពេលទេតែបើបោះជាសៀវភៅប្រើបានយូរយ៉ាងតិចបានពី៣ទៅ៤ឆ្នាំដែរ»។ លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងនេះក្រសួងក៏នឹងបង្កើតឲ្យមានជាបន្ទុកឌីជីថល នៅតាមគ្រឹះស្ថានសិក្សា ដោយប្រមូលវីដេអូដែលបានថតទុកកន្លងមករក្សាទុកជាឯកសារសម្រាប់ឲ្យសិស្សអាចរៀនសូត្រ បានដោយគ្រាន់តែផ្តល់កុំព្យូទ័រសម្រាប់ផ្ទុកឯកសារទាំងនោះ។ គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡានឹងបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អាជ្ញាធរជាតិអប្សរាដាក់ឲ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់