ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ជំរុញមន្ត្រីជំនាញ អនុវត្តផែនការសកម្មភាព ទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ
តំណាង លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យមន្ត្រីជំនាញ អនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ។

បន្ថែមពីនោះ មន្ត្រីគ្រប់ថ្នាក់របស់ក្រសួងសង្គមកិច្ច បន្តប្រឹងប្រែងលើការងារជំនាញ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ជនងាយរងគ្រោះ ពិសេសកុមារតែម្ដង។

នេះជាការលើកឡើងរបស់ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការដឹកនាំការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតប អំពើហិង្សាលើកុមារ។ ក្នុងកិច្ចប្រជុំគណៈកម្មការ ដឹកនាំការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

តំណាង លោក វង សូត បានថ្លែងនូវការពាំនាំ ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែមានមនោសញ្ចេតនា ស្រលាញ់ រាប់អាន និងបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់មន្ត្រីរាជការនៅទូទាំងប្រទេសជាធំ។
លោកស្រីថ្លែងបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ជាពិសេស សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់បំផុត ចំពោះសុខភាព និងជីវភាពរបស់ពលរដ្ឋទូទៅ។ ពិសេសប្រឆាំងដាច់ខាតចំពោះអំពើហិង្សា និងការជួញដូរលើកុមារតែម្ដង។

ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះឲ្យកាន់តែប្រសើរឡើង។ ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ជនពិការភាព និងកុមារ។
ជាក់ស្ដែងអំឡុងពេលដែលមេរោគកូវីដ-១៩ បាននិងកំពុងរាតត្បាតនៅលើពិភពលោក ដោយមានអ្នកឆ្លងជាង៤០លាននាក់ និងស្លាប់ជាង១លាន និង១សែននាក់។ ដូច្នេះ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលទីទាល់ក្រ ជនពិការភាព កុមារ ជនងាយរងគ្រោះ ដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល ក៏ដូចជំនួយសប្បុរសធម៌ជូនដល់ពួកគាត់ភ្លាមៗតែម្ដង។ ពីព្រោះ រាជរដ្ឋាភិបាល មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?