ក្រសួង​សង្គមកិច្ច​ ជំរុញ​មន្ត្រី​ជំនាញ​ អនុវត្ត​ផែនការ​សកម្មភាព​ ទប់ស្កាត់ និង​ឆ្លើយតប​អំពើ​ហិង្សា​លើ​កុមារ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​ ជំរុញ​មន្ត្រី​ជំនាញ​ អនុវត្ត​ផែនការ​សកម្មភាព​ ទប់ស្កាត់ និង​ឆ្លើយតប​អំពើ​ហិង្សា​លើ​កុមារ​

Published

on

​តំណាង​ លោក ​វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ អនុវត្ត​ផែនការ​សកម្មភាព​ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​អំពើ​ហិង្សា​លើ​កុមារ។

បន្ថែម​ពី​នោះ ​មន្ត្រី​គ្រប់​ថ្នាក់​របស់​ក្រសួង​សង្គមកិច្ច​ បន្ត​ប្រឹងប្រែង​លើ​ការងារ​ជំនាញ​ ដើម្បី​ផ្ត​ល់​អត្ថ​ប្រយោជន៍​ដល់​ជន​ងាយ​រងគ្រោះ​ ពិសេស​កុមារ​តែម្ដង​។

នេះ​ជា​ការ​លើកឡើង​របស់ លោក​ស្រី​ ខៀវ បូរី រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្ម​ការ​ដឹក​នាំ​ការអនុវត្ត​ផែនការ​សកម្មភាព ​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ អំពើ​ហិង្សា​លើ​កុមារ។ ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ ​ដឹកនាំ​ការអនុវត្ត​ផែនការ​សកម្មភាព ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​អំពើ​ហិង្សា​លើ​កុមារ នា​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​។​

​តំណាង​ លោក វង សូត បាន​ថ្លែង​នូវ​ការ​ពាំនាំ ​ផ្ដាំផ្ញើ ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​ជា​និច្ចកាល សម្ដេច​ទាំងទ្វេ​ តែងតែ​មាន​មនោសញ្ចេតនា​ ស្រលាញ់ ​រាប់អាន និង​បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​សុខទុក្ខ​របស់​មន្ត្រីរាជកា​រ​នៅ​ទូទាំង​ប្រទេស​ជាធំ​។

លោកស្រី​ថ្លែង​បន្ត​ថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង ជាពិសេស សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​គិតគូរ​ខ្ពស់​បំផុត ចំពោះ​សុខភាព និង​ជីវភាព​របស់​ពលរដ្ឋ​ទូទៅ។ ពិសេស​ប្រឆាំង​ដាច់ខាត​ចំពោះ​អំពើ​ហិង្សា​ និង​ការ​ជួញដូរ​លើ​កុមារ​តែម្ដង​។​

​ជា​ការ​ពិត​ណាស់ ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ​បណ្ឌិត​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​ដឹកនាំ​ប្រទេស​មាន​សុខ​សន្តិភាព និង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ក្នុងន័យ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ ភូមិ ឃុំ មាន​សុវត្ថិភាព ក៏ដូចជា គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ជន​ងាយ​រងគ្រោះ​ឲ្យ​កាន់​តែ​ប្រសើរឡើង។ ជាពិសេស ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​ការផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ ក្រ​១ ក្រ​២ ជន​ពិការភាព​ និង​កុមារ​។​

​ជាក់ស្ដែង​អំឡុង​ពេល​ដែល​មេរោគ​កូ​វីដ-​១៩ បាន​និង​កំពុង​រាតត្បាត​នៅ​លើ​ពិភពលោក ​ដោយមាន​អ្នក​ឆ្លង​ជាង​៤០​លាន​នាក់ ​និង​ស្លាប់​ជាង​១​លាន​ និង​១​សែន​នាក់​។ ដូច្នេះ​ មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវតែ​បន្ត​ចុះ​តាមដាន​ដល់​មូលដ្ឋាន​ផ្ទាល់​ជួយសង្គ្រោះ​បន្ទាន់​ចំពោះ​ពលរដ្ឋ​ដែល​ទីទាល់ក្រ​ ជន​ពិការ​ភាព កុមារ ជន​ងាយ​រងគ្រោះ​ ដើម្បី​ផ្ដល់ជំនួយ​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជំនួយ​សប្បុរសធម៌​ជូន​ដល់​ពួកគាត់​ភ្លាមៗ​តែម្ដង។ ​ពីព្រោះ ​រាជរដ្ឋាភិបាល ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ឡើយ​៕

អត្ថបទ ៖ វិមាន​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 mins ago

ក្តៅៗមុ​ននេះ! សមត្ថកិច្ច​បាន​បាញ់​សម្លាប់ ឃាតក​របាញ់នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល ស្លាប់​មុននេះ​​

ព័ត៌មានជាតិ27 mins ago

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ចំនួន​១២​រូប​

ព័ត៌មានជាតិ35 mins ago

បេក្ខភាព​នាយករដ្ឋមន្ត្រី​ស្ថិត​នៅ​លើ​គណបក្ស មិន​ស្ថិត​នៅ​លើ​បរទេស​ណាមួយ​ជា​អ្នក​កំណត់​នោះទេ

កីឡា60 mins ago

តើ​អ្នកលេង​គុន​ខ្មែរ​រូប​ណា​ដែល​អ្នកគាំទ្រ​ចង់ឃើញ​វ៉ៃ​នៅ ONE Super Series ឆ្នាំ​២០២១?

ព័ត៌មានជាតិ1 hour ago

តំណាង​ឯកឧត្តម ឌី វិជ្ជានាំយកអំណោយ​ជូនគ្រូបង្រៀន នឹងសិស្ស​​ស្រុកស្វាយជ្រុំ

ព័ត៌មានពេញនិយម