ព័ត៌មានជាតិ
ខេត្តចំនួន ៣ រងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យមនុស្សស្លាប់ ៤ នាក់
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអះអាងថា ជំនន់ទឹកភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានប៉ះពាល់ដល់ខេត្តចំនួន៣ធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លាប់៤នាក់ ប្រជាជនជាង១ម៉ឺនគ្រួសារ ដំណាំស្រូវ និងដំណាំរួមផ្សំជិត៣ម៉ឺនហិកតា។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះថា រយៈពេលប៉ុន្មានថ្ងៃនេះមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់ និងមានបរិមាណទឹកភ្ញៀងមានកម្រិតច្រើនបានបង្កឱ្យមានការជន់លិចនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ ប៉ះពាល់៨ក្រុងស្រុក ស្មើនឹង២៨ឃុំសង្កាត់បណ្តាលឱ្យមនុស្សស្លាប់៤នាក់ដោយសារលង់ទឹក ប៉ះពាល់ប្រជាជនជាង៥០០០គ្រួសារ ជម្លៀសប្រជាជនទៅរកទីទួលសុវត្តិភាពជាង២០០គ្រួសារ ក្នុងនោះមានមួយចំនួនបានវិលត្រឡប់ទៅផ្ទះវិញជាបណ្តើរៗ ប៉ះពាល់ស្រូវជាង២៥០០០ហិកតា ដំណាំរួមផ្សំជិត៦០០០ហិកតា លិចសាលារៀន៣៣កន្លែង និងវត្តអារាម១៦កន្លែង។

ខេត្តកំពង់ធំ ប៉ះពាល់៧ក្រុងស្រុក និងប៉ះពា់ល់ប្រជាជន១៥២០គ្រួសារ ក្នុងនោះជម្លៀសប្រជាជនទៅរកទីទួលសុវត្តិភាពចំនួន២២៦គ្រួសារ។ ខេត្តសៀមរាប ប៉ះពាល់៨ក្រុងស្រុក ស្មើ៤១ឃុំសង្កាត់ ប៉ះពាល់ប្រជាជនជិត៦០០០គ្រួសារលេចផ្ទះប្រជាជនជាង៣០០០ខ្នងជម្លៀសប្រជាជន២៩គ្រួសារលេចស្រូវជិត២ម៉ឺនហិកតានិងលេចសាលារៀន៤៨កន្លែង។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជានឹងរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលអាចនឹងធ្វើឲ្យខេត្តមួយចំនួនបន្តរងជំនន់ទឹកភ្លៀង៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ