Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកទឹកផុស ផ្អាកការធ្វើដំណើរទៅតំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ខណៈទឹកជំនន់កំពុងឡើងខ្ពស់

បានផុស

នៅ

រដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីជូនដំណឹងពីផ្អាកបណ្ដោះអាសន្នការធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខណៈប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទឹកជំនន់ឡើងខ្ពស់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកទឹកផុស ដែលចេញកាលពីថ្ងៃទី២៦ ខែកញ្ញា​ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទឹកជំនន់ឡើងខ្ពស់ខ្លាំងនៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល និងធ្វើឱ្យមានការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវ ទំនប់ ប្រឡាយ។ល។

ក្នុងសេចក្ដីជូនដំណឹងបន្ថែមថា ដើម្បីរក្សាបាននូវស្ថេរភាព សុវត្ថិភាពដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមានបំណងមកលេងកំសាន្តនៅតំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល រដ្ឋបាលស្រុកទឹកផុស សូមធ្វើការផ្អាកជាបណ្តោះអាសន្នដំណើរកំសាន្តនូវតំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ តទៅ រហូតដល់ជូនដំណឹងសារជាថ្មីឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៣ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

Sokha Hotels

ព័ត៌មានពេញនិយម