Connect with us

ព័ត៌មានជាតិ

ប្រទះឃើញរថយន្តខ្មាន់កាំភ្លើង ម៉ាកលុចស៊ីស RX300 នៅសង្កាត់ពញាពន់

បានផុស

នៅ

រថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ត្រូវបានសមត្ថកិច្ច​រកឃើញ បន្ទាប់ពីជនសង្ស័យយកទៅប្លុងចោល នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តនេះ ត្រូវបានក្រុមជនសង្ស័យដោះស្លាកលេខចេញ និងគេចខ្លួនបាត់អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចតាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត និងឈ្មោះ ង៉ាន់ ភីលីន ងាយុ២៩ឆ្នាំ បានចេញពីហូបស៊ុបនៅម្តុំវត្តភ្នំ។ ហើយជនរងគ្រោះបានបើករថយន្តម៉ាក Ford F-150 Raptor ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-3738 ដោយឈ្មោះ ង៉ាន់ ភីលីន រួមដំណើរជាមួយ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ផ្លាកលេខ សៀមរាប 2A-4546 ជិះនៅក្នុងរថយន្តមានគ្នាចំនួន៥នាក់ ប្រុស២នាក់ ស្រី២នាក់ និងក្មេងតូចម្នាក់ បានមកបុកពីក្រោយរថយន្តជនរងគ្រោះបណ្តាលអោយខូចខាតផ្នែកឆ្វេង ចំណែករថយន្តជនដៃដល់ ខូចខាតផ្នែកខាងស្តាំខាងមុខ។


ពេលនោះជនរងគ្រោះបើករថយន្តបាំងពីមុខរថយន្ត Lexus RX300 រួចដកអាវុធខ្លីម៉ាក Glock 19 លេខ AALU204 ភ្ជង់ទៅលើរថយន្ត Lexus RX300 ក្នុងគោលបំណងមិនអោយបើកគេចខ្លួន បន្ទាប់មកជនបង្កទាំង២នាក់ ក៏បានចុះមកចរចារជាមួយជនរងគ្រោះ ដោយព្រមព្រៀងយករថយន្ត Ford F150 Raptor ទៅជួសជុលនៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ហើយក៏បានបើករថយន្តមកអែបខាងទាំងអស់គ្នា ពេលនោះមនុស្សស្រី២នាក់ និងក្មេងតូចម្នាក់ បានជិះ PassApp ចេញពីកន្លែងកើតហេតុទៅមុន។

ចំណែកជនរងគ្រោះ និងឈ្មោះ ង៉ាន់ ភីលីន អង្គុយមើលរថយន្ត Ford F150 Raptor ដែលខូចខាត ក៏ស្រាប់តែជនល្មើសទាំង២នាក់ ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានដកអាវុធខ្លីមិនស្គាល់ម៉ាកពណ៌ទឹកប្រាក់ បាញ់សំដៅជនរងគ្រោះពីក្រោយចំនួន៤គ្រាប់ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកជនល្មើសទាំង២នាក់បានបើករថយន្ត Lexus​ RX300 ឆ្ពោះទៅទិសខាងលិចតាមផ្លូវសហព័ន្ធរុស្ស៊ី គេចខ្លួន ហើយឈ្មោះ ង៉ាន់ ភីលីន បានស្ទុះមកមើលជនរងគ្រោះហើយដកអាវុធខ្លី របស់ជនរងគ្រោះពីក្នុងហោប៉ៅខាងស្តាំបាញ់ចំនួន៣គ្រាប់ឡើងទៅលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៦ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២២ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៣ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២៧ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម