ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ទោះស្ថិតក្នុងបរិបទកូវីដ ក៏កម្ពុជា វៀតណាម ឡាវ នៅតែបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ទោះបីកាលៈទេសនេះ ស្ថិតក្នុងបរិបទនៃកូវីដ-១៩ក្តី ក៏ចំណងសាមគ្គីភាព កម្ពុជា វៀតណាម ឡាវ នៅតែបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដដែល សម្រាប់ការអភិវឌ្ឍបៃតង និងនិរន្តរភាព។
លោកជំទាវ ថ្លែងបែបនេះ ខណៈពេលអញ្ជើញផ្តល់កិត្តិយសក្នុងកិច្ចប្រជុំវេទិកាស្ត្រី ស្តីពី “ស្រ្តីវៀតណាម ឡាវ និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្ម សម្រាប់ការអភិវឌ្ឍបៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ-១៩” កាលពីពេលព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ តាមរយៈប្រព័ន្ធ ZOOM នៅវិមាន ៧មករា រាជធានីភ្នំពេញ។
លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណដល់សហព័ន្ធនារីវៀតណាម ដែលបានផ្តួចផ្តើមគំនិតរៀបចំនូវវេទិកាដ៏សំខាន់នេះ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍបៃតង និងនិរន្តរភាពក្នុងបរិបទកូវីដ-១៩។ លោកជំទាវ សង្ឃឹមថា វេទិកានេះ នឹងបានចែករំលែកនូវបទពិសោធន៍ និងការផ្លាស់ប្តូទស្សនៈ បង្កើតបាននូវផែនការសកម្មភាពរួមមួយ ដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍបៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ-១៩។
ក្នុងនោះដែរ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ត្រៀមខ្លួនសហការយ៉ាងជិតស្និតជាមួយនារីប្រទេសវៀត ណាម ឡាវ បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក និងអង្គការ សមាគមជាតិ-អន្តរជាតិនានា និងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារអភិវឌ្ឍបៃតង ការអភិរក្សធនធម្មជាតិ ការដាំដើមឈើនៅតំបន់រិចរិល ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ ថាមពលជីវចម្រុះ និងការបន្សាំទៅនឹងការប្រប្រួលអាកាសធាតុ ដើម្បីឲ្យស្ត្រីអាចទទួលបានផលជាវិជ្ជមាន ប្រកប ដោយសមធ៌ម និងបរិយាបន្ន។
ក្នុងពិធីនោះផងដែរ ប្រទេសទាំង ៣ក៏បានចែករំលែកនូវបទពិសោធន៍ ដែលពាក់ព័ន្ធនឹងប្រធានបទ ដូចខាងក្រោម៖ ប្រទសកម្ពុជា ធ្វើបទបង្ហាញស្តីអំពីកសិកម្ម ទេសចរណ៍ និងបរិស្ថាស្អាត។ ចំណែកប្រទេសឡាវ ធ្វើបទបង្ហាញ អំពីការងើបឡើងវិញក្រោយពីជំងឺកូវីដ-១៩ ការធានាសន្តិសុខសង្គម សម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី។ ប្រទេសវៀតណាម ធ្វើបទបង្ហាញអំពីកម្មវិធី COCP ឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងនិរន្តរភាព៕
អត្ថបទ៖ វិមាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត