ព័ត៌មានជាតិ
ព្រឹទ្ធមហាឧបាសិកា ទន់ ធី ម្តាយក្មេករបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ទទួលមរណភាព ក្នុងជន្មាយុ ៩០ឆ្នាំ
ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេករបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានទទួលមរណភាព នៅម៉ោង ០០ និង ១៨នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
ឯកឧត្ដម ហ៊ុន ម៉ានី ដែលត្រូវជាចៅប្រសា របស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយ មហាឧបាសិកា ទន់ ធី ដែលត្រូវជាជីដូនក្មេក និងជីដូន បានទទួលមរណភាព កាលពីព្រឹកថ្ងៃពុធ ៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ»។
ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរបន្តថា «លោកយាយ គឺជាអ្នកមានគុណដ៏ល្អដែលបានលះបង់កម្លាំងកាយចិត្តថែទាំ និងផ្តល់នូវក្តីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារជានិច្ច។ ក្នុងនាមជាចៅប្រសារ ចៅបង្កើត និងចៅទួត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធ លោកយាយបានសោយសុខក្នុ ងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា បច្ចុប្បន្នសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានស្ថិតនៅ ភូមិពន្លៃ ឃុំកក់ ស្រុកញញ្ញាក្រែក ខេត្តត្បូងឃ្មុំ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ