Connect with us

ព័ត៌មានជាតិ

ខារ៉ាអូខេ​២​កន្លែង​ក្នុង​ក្រុង​បាត់ដំបង​គ្មាន​អាជ្ញាបណ្ណ​ទេសចរណ៍​ បើក​ដំណើរការ​បំពាន​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល

បានផុស

នៅ

​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹងថា​ មាន​ខារ៉ាអូខេ​ចំនួន​០២​ទីតាំង​ដែល​គ្មាន​អាជ្ញា​បណ្ណទេសចរណ៍ ​និង​លួច​លាក់​បើក​បន្ទប់​ខារ៉ាអូខេ​ច្រៀង​បំពាន​ នឹង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បា​ល ខ​ណៈ​ដែល​ទីតាំង​ខារ៉ាអូខេ​ទាំង​២​ខាងលើនេះ​ត្រូ​វ​បាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ស្នើសុំ​គោលការណ៍​បិទ​ទៅ​រដ្ឋបាលខេត្ត​ តាំងពី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០​កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខារ៉ាអូខេ​ទាំង​២​​ខាងលើ​ដែល​បាន​លួចលាក់​បើក​ដំណើការ​ខាងលើនេះ​ មានដូចជា​ ខារ៉ាអូខេ​(​អេស​ខេ​)​ជិត​អតីត​ខារ៉ាអូខេ​ហ្វា​យ​ស្តារ​ ស្ថិតក្នុង​ភូ​មិ​រំចេក​៤ ​សង្កាត់​ស្វាយប៉ោ ​និង​ខារ៉ាអូខេ​(​វី​ស៊ី​ង​)​ស្ថិតក្នុង​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​។​

មន្ត្រី​ដដែល​ថា​ ការរកឃើញ​កំហុសឆ្គង​របស់​ម្ចាស់​ខារ៉ាអូខេ​ទាំងពីរ​ខាងលើនេះ ​ខ​ណៈដែល​ក្រុមការ​ងារ​មន្ទីរ​ទេសច​រណ៍​ខេត្ត​បាត់​ដំ​បង​បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ​និង​ក្រុង​រួម​មាន​ស្នងការ​នគរបាល​រដ្ឋ​បាល​ក្រុង ​អធិការ​ក្រុង​កងរាជអាវុធហត្ថ​ក្រុ​ង ​រដ្ឋបាល​សង្កាត់​ពាក់​ព័ន្ធ​បាន​ចុះ​ត្រួតពិនិត្យ​តាម​មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ​ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន​ទេសចរណ៍​នាយ​ប់​ថ្ងៃ​ទី​២៩​ ខែធ្នូ​ បាន​ប្រទះឃើញ​ខារ៉ាអូខេ​ទាំង​២​កន្លែង​កំពុង​ដំណើការ​បើក​ច្រៀង​។​ ក្រៅពីនេះ​មាន​ស​ភាព​ស្ងប់ស្ងាត់​ដោយសារ​ប្រជាពលរដ្ឋ​​និង​ភ្ញៀវទេសចរ​មិនសូវ​ចេញទៅ​ក្រៅ​ដោយនៅ​មានការ​ព្រួយ​បារ​ម្មណ៍​ពី​ជំងឺ​កូ​វីដ​១៩​ដល់​សហគមន៍​។​

​លទ្ធផល​នៃ​ការចុះពិនិត្យ​បាន​សង្កេតឃើញថា​ អាជីវកម្ម​មួយចំនួនធំ​បាន​ផ្អាក​ដំណើរការ​បណ្តោះអា​សន្ន​និង​មួយចំនួនទៀត​បាន​ចូល​រួ​ម​សហការ​និង​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​បានល្អ​។​ក្នុងនោះ​ក្រុមការងារ​ក៏បាន​រំលឹក​បន្ថែម​អោយ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ពង្រឹង​បន្ថែម​នូវ​ការ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ក្រសួងទេសចរណ៍​អោយបាន​ខ្ជាប់ខ្ជួន​រហូត​រហូតដល់​មាន​ការ​ជូនដំណឹង​សារជាថ្មី​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ឯកអគ្គរាជទូតថាការបន្លំយកជនជាតិម៉ុងតាញ៉ាមកបាតុកម្មមុខទូតខ្មែរជាសកម្មភាពមិនថ្លៃថ្នូរ

ព័ត៌មានជាតិ៣ នាទីutes មុន

បញ្ហាជាតិចំនួន៣ ត្រូវបានរដ្ឋសភា-ព្រឹទ្ធសភា លើកមកពិនិត្យ ដើម្បីត្រៀមសម្រាប់សមាជរួមគ្នា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ការពង្រីកសាខារបស់កាហ្វេ Amazon នៅថៃយឺតយ៉ាវ ជុំវិញបញ្ហាសេដ្ឋកិច្ចថៃ

ព័ត៌មានជាតិ១១ នាទីutes មុន

៤ ខែឆ្នាំនេះ អគ្គិភ័យបណ្ដាលឱ្យមនុស្សស្លាប់-របួសជាង ៣០ នាក់ បំផ្លាញផ្ទះជាង ៣៦០ ខ្នង កើនឡើងជាងឆ្នាំមុន

ព័ត៌មានជាតិ២០ នាទីutes មុន

​មក​ដល់​ពេលនេះ រដ្ឋាភិបាលដាក់​ចេញវិធានការ និង​​ជួយ​គាំទ្រអ្វី​ខ្លះ​ ​​រុញ​​ឲ្យ​​វិស័យ​អចលទ្រព្យងើបស្ទុះ​ឡើង​​វិញ?

Sokha Hotels

ព័ត៌មានពេញនិយម