ព័ត៌មានជាតិ
ដើមឈើអមសងខាងផ្លូវ នៅស្រុកអូរយ៉ាដាវជាច្រើនបានដួលរលំ ខណៈមានភ្លៀងមួយយប់ទាល់ភ្លឺ
ភ្លៀងលាយឡំខ្យល់កន្ទ្រាក់ បានធ្វើឲ្យដើមឈើដុះនៅតាមចិញ្ចើមផ្លូវជាតិ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគីរី បាក់ដួលរលំដល់ដីជាច្រើន ប៉ុន្តែជាសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនោះទេ។
ជាក់ស្ដែងភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ២៧-២៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ មួយយប់ទាល់ភ្លឺ ហើយខ្យល់ព្យុះកន្ត្រាក់បានបក់បោក ប៉ុន្តែមិនបង្កឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ ដោយសាររងសម្ពាធពីប្រទេសជិតខាង។
លោក ឆាយ ធី មេឃុំប៉ាតេ បានឲ្យដឹងតាមថា នៅមូលដ្ឋានរបស់លោក បានបាក់ដើមឈើកាត់ផ្លូវជាច្រើនដើមក្នុងស្រុកអូរយ៉ាដាវ ក្នុងនោះលោកបានសហការជាមួយមន្ត្រីសាធារណការខេត្តព្រមទាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ាតេ ចូលរួមរើកាត់មែកនិងដើមឈើ ដែលដួលរលំបាក់លើផ្លូវជាតិលេខ ៧៨ នៅទីរួមស្រុកអូរយ៉ាដាវ ដោយសារភ្លៀងកន្ទ្រាក់បក់បោកមកលើនៃខេត្តរតនគីរី។
លោក អ៊ុ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានឲ្យដឹងថា ខណៈភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ គឺព្យុះទី ១៦ (ម៉ូរុក) ដោយសារការរងសម្ពាធពីប្រទេសវៀតណាមបក់មកឆ្លងកាត់តាមទន្លេមេគង្គ ហើយបានប៉ះពាល់ចំនួន ៤ ខេត្ត គឺខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគីរី។ លោកថា នៅថ្ងៃទី ៣០ ខែកញ្ញាព្យុះទី ១៧ (កូលាប) បានបក់មកម្តងទៀត ប៉ុន្តែមិនរងនូវសម្ពាធភ្លៀងធ្លាក់ និងខ្យល់កន្ទ្រាក់ខ្លាំងនោះទេ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះបញ្ហានេះ៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ