Connect with us

ព័ត៌មានជាតិ

លោក ឃ្លាំង ហួត ៖ ទីតាំងឃ្លាំងរំសេវ និងទីតាំងដទៃទៀត ត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់

បានផុស

នៅ

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បញ្ហាកុងស៊ីបញ្ចាំខុសច្បាប់ជាប្រភពនាំឲ្យមានបទល្មើស និងប៉ះពាល់ដល់ជីវភាពប្រជាជនមានចំណូលទាប ហើយទីតាំងបញ្ចាំឃ្លាំងរំសេវ និងទីតាំដទៃទៀត ​ត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃ្លាំង ហួត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី ២៨ ខែកញ្ញានេះថា បេសកម្មបង្រ្កាបល្បែងស៊ីសងខុសច្បាប់ កុងស៊ីបញ្ចាំខុសច្បាប់ ជាភារកិច្ចអាជ្ញាធរមានសម្ថតកិច្ច និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តន៍ដោយការទទួលខុសត្រូវខ្ពស់។

លោកថា ការមិនចូលរួមមិនអើពើ របស់មន្រ្តីកងកម្លាំងមានសម្ថតកិច្ចដែលពាក់ព័ន្ធ គឺស្មើនឹងមើល​ងាយបទបញ្ជាថ្នាក់ដឹកនាំ មើលងាយប្រជាជនស្លូតត្រង់។ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា «ទីតាំងឃ្លាំងរំសេវ និងទីតាំដទៃទៀត ត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់»។

សូមជម្រាបថា អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង​ ហួត​ ​និងអភិបាលខណ្ឌទួលគោក លោក​ ជា​ ពិសី​ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ ​បានបន្តចុះត្រួតពិនិត្យមើលឃ្លាំងបញ្ចាំមួយកន្លែងផ្សេងទៀត​ នៅសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក បន្ទាប់ពីបានផ្អាកមួយរយៈអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។

សូមជម្រាបថា ដោយទទួលបានបទបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គឺលោក ឃ្លាំង ហួត ដោយមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកព្រះរាជអាជ្ញារង លោកក្រឡាបញ្ជី លោកអធិការ លោកមេបញ្ជាការ លោកប្រធានមន្ទីរហិរញ្ញវត្ថុ លោកប្រធានមន្ទីរពានិជ្ជកម្ម ប្រធានសាខាពន្ធដាខណ្ឌទួលគោក និងអាជ្ញាធរសង្កាត់-ភូមិ បានបើកយុទ្ធនាការបោសសម្អាត ឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ សម្រេចបានលទ្ធផល ដូចខាងក្រោម៖

-បានចុះបង្ក្រាបចំនួន ១៣ទីតាំង

-បានដកហូតម៉ូតូសរុបចំនួន ១,១១៣ គ្រឿង

-បានដកហូតរថយន្តសរុបចំនួន ១៤ គ្រឿង

-បានដកហូតPassappសរុបចំនួន ១២ គ្រឿង

-បានដកហូតកង់បីសរុបចំនួន ៩ គ្រឿង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ១២ នាទីutes មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

សន្តិសុខសង្គម១៩ នាទីutes មុន

ខេត្តកំពង់ធំ ជំរុញ និងលើកទឹកចិត្តដល់គ្រប់សមាសភាពទាំងអស់ក្នុងមូលដ្ឋានទាញយក និងប្រើប្រាស់ App NoDrug

កីឡា២៨ នាទីutes មុន

បេក្ខភាព​១៦រូប​ឈាន​ដល់​វគ្គ​១/៨ផ្តាច់​ព្រ័ត្រ​ក្នុងការ​ប្រកួតបាល់ទាត់​ហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយល៍

Sokha Hotels

ព័ត៌មានពេញនិយម