Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ណែនាំឱ្យពលរដ្ឋបញ្ឈប់ការកាត់​របង​លួស និងលែងសត្វឆ្លងកាត់ផ្លូវល្បឿនលឿន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវល្បឿនលឿន ​​ភ្នំពេញ-ព្រះសីហនុ ​ឱ្យបញ្ឈប់​សកម្មភាពកាត់របងបន្លាលួសសុវត្ថិភាព និងដឹកសត្វពាហនៈឆ្លងកាត់នៅលើផ្លូវល្បឿនលឿននេះជាបន្តទៀត ដើម្បីជៀងវាងបង្កគ្រោះថ្នាក់ និងរងទោសទណ្ឌតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសចុះត្រួតពិនិត្យ និងអប់រំណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពកាត់របងបន្លាលួសសុវត្ថិភាពតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ កញ្ញានេះ លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន បានអប់រំណែនាំឱ្យប្រជាពលរដ្ឋ​បញ្ឈប់សកម្មភាពកាត់​របងបន្លាលួសសុវត្ថិភាពតាមផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដើរឆ្លងកាត់ និងដឹកសត្វពាហនៈឆ្លងកាត់ដែលសកម្មភាពនេះនឹងបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ និងជាទង្វើខុសច្បាប់ ព្រោះកន្លងមកគណៈកម្មការដោះស្រាយផលប៉ះពាល់បានដោះស្រាយតាមគោលការណ៍រួចរាល់ហើយ ប្រជាពលរដ្ឋទាំងនោះក៏បានទទួលយកថវិកាសំណងរួចរាល់ហើយដែរ ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែបញ្ឈប់សកម្មភាពល្មើសច្បាប់នេះជាបន្ទាន់ ហើយអាជ្ញាធរមូលដ្ឋានក៏ត្រូវសហការចុះធ្វើការអប់រំណែនាំបន្ថែមដើម្បីកុំឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពនេះជាបន្តទៀត។ លោកបានលើកឡើងថាមន្ត្រីជំនាញបានជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ ខណៈប្រជាពលរដ្ឋមួយចំនួនបន្ទាប់ពីក្រុមហ៊ុនធ្វើរបងលួសបិទសងខាងផ្លូវល្បឿនលឿនក៏ដោយ ក៏នៅមានលួចកាត់របងដើម្បីអាស្រ័យផលពីផ្លូវធ្វើជាច្រកចេញចូលផ្ទះតាមផ្លូវល្បឿនលឿន លែងសត្វគោក្របីឱ្យចូលស៊ីស្មៅ ចូលច្រូតស្មៅ និងចេញចូលតំបន់ហាមឃាត់ដែលមានព័ទ្ធរបងដើម្បីជួបជុំហូបអាហារក្បែរផ្លូវល្បឿនលឿនថែមទៀតផងដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។

លោកបានបន្ថែមថា ចំពោះមុខនៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុន បានឯកភាពជួយ​សម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនប្រជាពលរដ្ឋ និងបានធ្វើការណែនាំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍
ដែលអាចឆក់យកអាយុជីវិតពលរដ្ឋផង និងអ្នកធ្វើដំណើរតាមផ្លូវផង។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ​ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នឹងដាក់ឱ្យ ប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ដោយកំណត់ឱ្យបើកបរក្នុងល្បឿនចាប់ពី៦០គីឡូម៉ែត្រ ដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម