Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន អ៊ីដតខូ បង្កើតគំនិតផ្តួចផ្តើមទឹកស្អាតសម្រាប់សហគមន៍នៅកម្ពុជា ដោយប្រើម៉ាស៊ីនបូមទឹកសូឡាដំបូងគេបង្អស់

បានផុស

នៅ

ក្រុមហ៊ុន អុីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការ ផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានអនុវត្តគម្រោងបង្គោលអង់តែនដើម្បីសហគមន៍ សម្រាប់ទាញយកទឹកស្អាតនៅខេត្តកំពង់ស្ពឺ ​ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឆ្ពោះទៅរកបរិស្ថានបៃតងកាន់តែទូលំទូលាយក្រោម កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

ប្រព័ន្ធបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យប្រកបដោយភាពច្នៃប្រឌិតនេះ នឹងបូមទឹកចេញពីក្រោមដី ហើយផ្ទេរទៅអាងស្តុកទឹកដ៏ធំមួយរបស់សហគមន៍ ភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ដែលមានប្រជាពលរដ្ឋជាង ៣០០ គ្រួសារកំពុងរស់នៅទីនោះ ហើយពួកគាត់មានឱកាសក្នុងការប្រើប្រាស់ទឹកស្អាតពីគម្រោងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (North​ ASEAN) នៃក្រុមហ៊ុន អុីដតខូ គ្រុប មានប្រសាសន៍ថា «អុីដតខូ ប្តេជ្ញាលើកកម្ពស់គុណភាពជីវិត និងការទទួលខុសត្រូវផ្នែកបរិស្ថាន។ យើងបានផ្តល់ប្រព័ន្ធបូមទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យប្រកបដោយភាពច្នៃប្រឌិតថ្មីនេះទៅដល់សហគមន៍ដែលមានលទ្ធភាពតិចតួច ក្នុងការទទួលបានទឹក និងអគ្គិសនីសម្រាប់ប្រើប្រាស់។

យើងសង្ឃឹមថា ថាមពលពន្លឺព្រះអាទិត្យ គឺជាផ្នែកមួយដ៏សំខាន់ដែលអាចដោះស្រាយបញ្ហា កង្វះទឹក ស្រោចស្រពដំណាំ ចិញ្ចឹមសត្វ និង ការប្រើប្រាស់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។»

ប្រព័ន្ធទឹកប្រើបន្ទះសូឡាចំនួន ៤ ដើម្បីផ្តល់ថាមពលដែលអាចឱ្យម៉ូទ័របូមទឹកបាន ៦ ម៉ោងក្នុងមួយថ្ងៃនិងបូមទឹកបាន ៣ ម៉ែត្រគូបក្នុងមួយម៉ោង ហើយប្រមាណជា ១៥-១៨ ម៉ែត្រគូបក្នុងមួយថ្ងៃ។ អាងស្តុកទឹកមានចំណុះដែលអាចស្តុកទឹកបានចំនួន ៥,០០០ លីត្រ។

អត្ថប្រយោជន៍ចម្បងនៃប្រព័ន្ធបូមទឹកប្រើពន្លឺព្រះអាទិត្យនេះ គឺវាប្រើប្រាស់ពន្លឺព្រះអាទិត្យទាំងស្រុង  វាកាត់បន្ថយការពឹងផ្អែកទៅលើអគ្គិសនី ឬ ប្រេងម៉ាស៊ូត ហើយសហគមន៍មិនចាំបាច់ចំណាយទៅលើថ្លៃអគ្គិសនី​​​ ឬ ប្រេងឥន្ធនៈអ្វីទាំងអស់។ 

គម្រោងបង្គោលអង់តែនដើម្បីទាញយកទឹកស្អាតសម្រាប់សហគមន៍គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់ដែលប្រកបដោយនិរន្តភាពរបស់ក្រុមហ៊ុន អ៊ីដតខូ។ ក្រុមហ៊ុនមាន គោលការណ៏សំខាន់ពីរគឺ  ការពង្រឹងសហគមន៍ និងទំនួលខុសត្រូវបរិស្ថាន ដែលត្រូវបានអនុវត្តយ៉ាងជោគជ័យនៅក្នុងកម្ម​វិធីបរិស្ថានដទៃទៀតនៅប្រទេស បង់ក្លាដេស និងម៉ាឡេស៊ី ជាមួយគ្នា​ និងប្រទេសកម្ពុជាផងដែរ។

គោលការណ៏របស់យើងត្រូវបានផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០៣០ (SDGs)។ ក្រុមហ៊ុន អុីដតខូ ជឿជាក់ថា អនាគតដែលមាននិរន្តរភាពត្រូវការបរិស្ថានល្អ សហគមន៍រឹងមាំ។

ប្រព័ន្ធទឹកស្អាតនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យ របស់ក្រុមហ៊ុនក្នុងការបង្កើន គុណភាពបរិស្ថានក៏ដូចជាការរស់នៅរបស់ប្រជាជនក្នុងសហគមន៍នៅក្នុងខេត្តកំពង់ស្ពឺ។

​លើសពីនេះទៀតគំនិតផ្តួចផ្តើមទឹកស្អាតនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តលើកកម្ពស់គុណ ភាពជីវិតរបស់សហគមន៍ដែលរស់នៅក្បែរតំបន់បង្គោលអង់តែន។ 

ក្រុមហ៊ុន អុីដតខូ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ស្ថាបនា និងបង្កើតទំនាក់ទំនង តភ្ជាប់ប្រកបដោយនិរន្តរភាព សម្រាប់ពេលអនាគត តាមរយៈការផ្តល់សេវាកម្ម និងដំណោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍លំដាប់ថ្នាក់ពិភពលោក ដោយយកចិត្តទុកដាក់ចំពោះសហគម៏ និងបរិស្ថាន៕

អំពីក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)

ក្រុមហ៊ុន អុីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣។ បច្ចុប្បន្ន ក្រុមហ៊ុន  អុីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ លើបង្គោលអង់តែនចំនួន ៣៧០០ បង្គោល នៅទូទាំងប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន edotco Group

ក្រុមហ៊ុន edotco Group បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន edotco Group ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើម  រហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។

ក្រុមហ៊ុន អុីដតខូ ដំណើរការ និងគ្រប់គ្រងបង្គោលអង់តែនទូរស័ព្ទជាង ៣២,៧៥០ដើម ក្នុងទីផ្សារប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ ដោយក្នុងនោះក្រុមហ៊ុន ដំណើរការ បង្គោលអង់តែនដោយផ្ទាល់ ជាង ២១,៥៥០ ដើម និងផ្តល់សេវាគ្រប់គ្រងបង្គោលអង់តែន ចំនួន១១,២០០ដើម ផ្សេងទៀត។ ក្រុមហ៊ុន អុីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវា និង ដំណោះស្រាយដែលពាក់ពន្ធ័នឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ក្រុមហ៊ុន ប្រើប្រាស់បច្ចេកវិទ្យា echo ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយនិងរហ័សទាន់ចិត្ត ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យគ្រប់គ្រងបង្គោលអង់តែន។ បច្ចេកវិទ្យានេះបង្កើនប្រសិទ្ធភាពក្នុងការប្រត្តិបត្តការតាមស្ថានីយដោយបង្កើនសមត្ថភាពប្រើប្រាស់របស់អាគុយ ថាមពល និងប្រេងឥន្ធនៈ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

បង្គោលអង់តែន ចំនួន១១,២០០ ដើម ផ្សេងទៀត។ ក្រុមហ៊ុន អុីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការ​ផ្តល់សេវា​ និង​ ដំណោះស្រាយ​ដែលពាក់ពន្ធ័នឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។​ ក្រុមហ៊ុន ប្រើប្រាស់បច្ចេកវិទ្យា echo​ ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយនិងរហ័សទាន់ចិត្ត ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យគ្រប់គ្រងបង្គោលអង់តែន។​ បច្ចេកវិទ្យានេះបង្កើនប្រសិទ្ធភាពក្នុងការប្រត្តិបត្តការតាមស្ថានីយដោយបង្កើនសមត្ថភាពប្រើប្រាស់របស់អាគុយ ថាមពល និងប្រេងឥន្ធនៈ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

ក្រុមហ៊ុន edotco Group ទទួលបានពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០២០ ពីស្ថាប័ន Frost & Sullivan (the Frost & Sullivan 2020 Southeast Asia Telecoms Tower Company)។ រាប់ទាំងឆ្នាំ ២០២០ នេះ ក្រុមហ៊ុនទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់ៗគ្នា ហើយការទទួលបានរង្វាន់នេះ ជាសក្ខីភាពបញ្ជាក់ពីភាពលូតលាស់របស់ក្រុមហ៊ុន edotco Group ក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

អុីដតខូ (ខេមបូឌា) ខូអិលធីឌី
អគារ Keystone Building #146, Unit 3AB មហាវិថីព្រះនរោត្តម

សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ: +855 10 209 999

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៨ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៥ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២៨ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម