ព័ត៌មានជាតិ
សម្ដេចតេជោ ៖ គណបក្សប្រជាជនកម្ពុជា បានអនុវត្តយ៉ាងត្រឹមត្រូវ នូវគោលនយោបាយជាតិសាសន៍ និងសាសនា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានអនុវត្តយ៉ាងត្រឹមត្រូវ នូវគោលនយោបាយសុដុមជាតិសាសន៍ និងសាសនា ដែលផ្ដល់ឱកាសដល់គ្រប់សាសនាទាំងអស់ អាចរួមរស់នៅជាមួយបាន។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះថា ថ្ងៃនេះយើងសង្កេតឃើញនូវវត្តមាននៃគ្រប់សាសនាធំៗនៅកម្ពុជា ដែលរួមមាន៖ ព្រះពុទ្ធសាសនា, ឥស្លាមសាសនា, និងគ្រិស្ដសាសនា អង្គុយជាមួយគ្នា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា តែងតែអនុវត្តយ៉ាងត្រឹមត្រូវនូវគោលនយោបាយសុដុមជាតិសាសន៍ និងសាសនា ដែលផ្ដល់ឱកាសដល់គ្រប់សាសនាទាំងអស់ អាចរួមរស់នៅជាមួយបាន។
សម្ដេចតេជោ បន្ថែមថា «គណបក្សប្រជាជន តាំងពីដើមរហូតដល់ចប់ អនុវត្តយ៉ាងត្រឹមត្រូវនូវគោលនយោបាយ ក្នុងជាតិសាសន៍ និងសាសនា ដែលផ្ដល់ឱកាសឲ្យគ្រប់សាសនាទាំងអស់ អាចរួមរស់នៅជាមួយគ្នា ដោយមានគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា»។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការខុសគ្នានៃជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គរារាំងនូវដំណើរការអភិវឌ្ឍប្រទេសជាតិ នោះទេ ដែលនេះជាអ្វីដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសខ្លះដែលគេចាត់ទុក ថា ប្រទេសគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គ្រាន់តែការជួបមុខសាសនាមួយ និងសាសនាមួយទៀត អាចមានការប្រើហិង្សាដាក់គ្នា។ ប៉ុន្តែសម្រាប់កម្ពុជា មិនមានបញ្ហាដូចបណ្ដាប្រទេសទាំងនោះឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក