ព័ត៌មានជាតិ
សម្ដេចតេជោ ៖ មិនអាចយកបញ្ហាជួញដូរមនុស្ស ឬការរៀបការ មកបង្ខំឲ្យកម្ពុជាអនុវត្តនូវនយោបាយចិនពីរ បានទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គេមិនអាចយកបញ្ហាការជួញដូរមនុស្ស ឬបញ្ហាការរៀបការក្ដី មកបង្ខំឲ្យកម្ពុជាអនុវត្តនូវនយោបាយចិនពីរបានទេ ហើយកម្ពុជាមិនទទួលឲ្យដាក់ស្ថានបេសកកម្មណាមួយ តំណាងតៃវ៉ាន់នៅកម្ពុជាឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះថា កន្លងមក មានអ្នកស្នើឲ្យសម្ដេចអនុញ្ញាតឲ្យមាន ស្ថានបេសកកម្មរបស់តៃវ៉ាន់ប្រចាំនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាស្ត្រីប្រមាណ ៥ពាន់នាក់ ដែលត្រូវរៀបការទៅតៃវ៉ាន់។ តែឯកសារដែលអ្នកស្នើនោះ យកមកឲ្យត្រូវសម្ដេចគ្រវ៉ាត់ចោល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គេមិនអាចយកបញ្ហាការជួញដូរមនុស្ស ឬបញ្ហាការរៀបការក្ដី មកបង្ខំឲ្យកម្ពុជាអនុវត្តនូវនយោបាយចិនពីរ បានទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «មិនអាចយកបញ្ហាការជួញដូរមនុស្ស ការរៀបការដោយស្ម័គ្រចិត្តក្ដី ឬដោយបង្ខំក្ដី យកមកបង្ខំឲ្យកម្ពុជា អនុវត្តនូវគោលនយោបាយចិនពីរបាន ទេ….កម្ពុជាទទួលដាក់នូវស្ថានទំនាក់ទំនងការទូត តែជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ»។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា «អ្នកកុំយកបញ្ហារឿងស្ដ្រីប៉ុន្មានរយ ប៉ុន្មានពាន់នាក់ យកមកបង្ខំឲ្យខ្ញុំទទួលដាក់បេសកកម្ម ដើម្បីថា មកដោះស្រាយការបញ្ជាក់ចេញពីការិយាល័យរបស់គេ នៅទីក្រុងភ្នំពេញ ដើម្បីបង្កើតភាពស្របរស់នៅតៃវ៉ាន់»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កម្ពុជា មិនឲ្យមានតំណាងតៃវ៉ាន់ណាមួយនៅក្នុងប្រទេសកម្ពុជាទេ ដោយទទួលត្រឹមតែអ្នកវិនិយោគតែវ៉ាន់តែប៉ុណ្ណោះ ដែលកម្ពុជាមិនទទួលឲ្យដាក់ស្ថានបេសកកម្មណាមួយតំណាងតៃវ៉ាន់នៅកម្ពុជា នោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ