ព័ត៌មានជាតិ
ឥទ្ធិពលព្យុះទី១៦ ណូរុ ធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើងលិចតំបន់ទំនាបតាមដងទន្លេ ខណៈតំបន់ភាគឦសានប្រឈមនឹងទឹកជំនន់
ឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ ដែលកើតមកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន ដែលនាំឱ្យទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់ ១០ ម៉ែត្រ ខេត្តក្រចេះទឹកអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាមទឹកអាចឡើងកម្ពស់ ១៤,៣០ ម៉ែត្រ ខណៈស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខទឹកអាចឡើងកម្ពស់ ៩,៤០ ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយមប្រកាសនៅថ្ងៃទី ២៩ ខែកញ្ញានេះថា ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹក និងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរចូលតាមបណ្ដារព្រែកបន្ថែមទៀត។
ប្រភពដដែលបញ្ជាក់ថា នៅតំបន់ភាគឦសាន ទឹកទន្លេមេគង្គកំពុងហក់ឡើងដែលអាចប្រឈមនឹងទឹកជំនន់ ហើយក្រសួងក៏អំពាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ