ព័ត៌មានជាតិ
ក្រុមហ៊ុនប្រេងកូឡា សៀង ភាវ សញ្ញា តាប៉ិ បន្តចុះប្រគល់រង្វាន់ ២០ លានរៀល ដល់អតិថិជនម្នាក់ទៀត នៅស្រុកជុំគីរី ខេត្តកំពត
បន្ទាប់ពីបានចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០ លានរៀល ដល់អតិថិជនដែលបានឈ្នះកាលពីពេលកន្លងទៅនៅស្រុងស្ទោង ខេត្តកំពង់ធំ ពេលនេះក្រុមហ៊ុនបានបន្តចុះប្រគល់រង្វាន់ធំដល់អតិថិជនម្នាក់ទៀត ដែលមានសំណាងឈ្នះរង្វាន់ ២០ លានរៀល រស់នៅក្នុងភូមិព្រៃខ្លី ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ពីប្រេងកូឡា សៀងភាវ (SIANG PURE) នូវទឹកប្រាក់ ២០ លានរៀលរូបនេះមានឈ្មោះ ឈិន រ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ បម្រើការងារជាគ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡា នៅវិទ្យាល័យព្រៃខ្លី និងជាអតិថិជនគាំទ្រជាប្រចាំរបស់ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តែម្ដង។
លោក ឈិន រ៉ា បានរៀបរាប់ប្រាប់ក្រុមការងារឱ្យដឹងថា ក្រុមគ្រួសាររបស់លោកតែងជឿជាក់លើគុណភាពប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តាំងពីយូរមកហើយ ហើយថែមទាំងទិញយកមកលក់ជាលក្ខណៈអាជីវកម្មគ្រួសារបានដាច់ទៀត ព្រោះមានប្រសិទ្ធភាពខ្ពស់ក្នុងការលាបបំបាត់អាការឈឺពោះ វិលមុខ តឹងច្រមុះ ឈឺក្បាល និងបំបាត់ការឈឺចាប់ពេលមានសត្វទិច ឬខាំ។ ដោយឡែក សម្រាប់ការត្រូវរង្វាន់នៅពេលនេះ គឺនៅពេលដែលម្ដាយរបស់លោកមានអាការៈឈឺក្បាល និងវិលមុខ ហើយលោកក៏យកប្រេងកូឡាដែលប្រពន្ធដាក់លក់នៅផ្ទះមកប្រើ លុះពេលកោសស្ទីកគ័រលើប្រអប់ក៏ស្រាប់តែឃើញមានរង្វាន់ ២០ លានរៀលតែម្ដង។


លោកបន្តថា នៅពេលដែលពិនិត្យឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រំភើប រីករាយ ហើយស្រែកប្រាប់ប្រពន្ធ និងអ្នកជិតខាងឱ្យបានដឹង ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅលើសម្បកប្រអប់តែម្ដង។

លោកបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ ២០ លានរៀល ពីក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ លោកនឹងយកទៅពង្រីកអាជីវកម្មឱ្យមានលក្ខណៈធំជាងសព្វថ្ងៃនេះ ជាពិសេសទិញប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ មកដាក់លក់ឱ្យកាន់តែច្រើន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ