Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ រំលឹកអំពីការសហការដ៏ល្អជាមួយអាមេរិក និងដៃគូដទៃទៀត ក្នុងការទប់ស្កាត់អំពើ​ភេរវកម្ម និងចាប់ខ្លួនមេភេរវកម្ម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីការសហការដ៏ល្អជាមួយសហរដ្ឋអាមេរិក និងដៃគូដទៃទៀត ក្នុងការទប់ស្កាត់អំពើ​ភេរវកម្ម ក្រោយព្រឹត្តិការណ៍វាយប្រហារ​ភេរវកម្ម ១១ កញ្ញា ២០០១ ទៅលើ​អគារភ្លោះ នៅក្រុង​ញូវយ៉ក និងចាប់ខ្លួនមេភេរវកម្ម កាលពីពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី ៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលកន្លងមក ក្រោយព្រឹត្តិការណ៍វាយប្រហារ​ភេរវកម្ម ១១ កញ្ញា ២០០១ ទៅលើ​អគារភ្លោះ នៅក្រុង​ញូវយ៉ក ប្រទេស កម្ពុជា បានសហការយ៉ាងល្អជាមួយសហរដ្ឋអាមេរិក និងដៃគូដទៃទៀត ដើម្បីទប់ស្កាត់អំពើ​ភេរវកម្មក្នុងដំណាក់កាលនោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំព្រះករុណាខ្ញុំ នៅចាំបាន យើងបានធ្វើកិច្ចការដ៏ល្អ រាប់ទាំងចាប់មេភេរវកម្ម ដែលមកដេកនៅបឹងកក់ ឈ្មោះ ហាបាលី ធ្វើដំណើរមកដេកនៅបឹងកក់…យើងសហការជាមួយសហរដ្ឋអាមេរិក សហការជាមួយដៃគូដទៃទៀត ចាប់មេភេរវកម្ម»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ចាប់ពីពេលនោះ ប្រទេសកម្ពុជា បានទប់ស្កាត់នូវអំពើភេរវកម្ម មិនឲ្យកើតមាននៅលើទឹកដីកម្ពុជា ឡើយ។ សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «យើងទប់ស្កាត់បាននូវភេរវកម្ម មិនឲ្យកើតមាននៅលើទឹកដីរបស់យើង ដែលពេលនោះ យើងតែងតែរំលឹកខ្លួនយើងថា កុំឲ្យកម្ពុជាក្លាយទៅជាជម្រកនៃភេរវកម្ម បើទោះបីជាកម្ពុជាមិនមែនជាគោលដៅ នៃការវាយប្រហារភេរវកម្ម ប៉ុន្តែសូមកុំឲ្យកម្ពុជាក្លាយទៅជាជម្រករបស់ពួកភេរវកម្ម ដែលប្រើប្រាស់ទឹកដីកម្ពុជា ហើយទៅវាយនូវគោលដៅប្រទេសដទៃ យើងបានធ្វើកិច្ចការងារនេះដ៏ល្អជាមួយដៃគូរបស់យើង»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការទប់ស្កាត់ និងបង្រ្កាបករណីជួញដូរមនុស្ស និងបទល្មើសធំៗផ្សេងទៀត ក៏ប្រទេសកម្ពុជាអាចធ្វើបានល្អផងដែរ តាមរយៈការខិតខំប្រើប្រាស់វិធីបង្ការ, វិធានការរដ្ឋបាល និងវិធានការច្បាប់ ជាដើម៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥២ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម