ព័ត៌មានជាតិ
បញ្ហាប្រឈមមួយចំនួនសម្រាប់សិស្សនិសិ្សតជួបប្រទះអំឡុងពេលបន្តការសិក្សានៅបរទេស
ការទទួលបានឱកាសសិក្សានៅបរទេស គឺជារឿងមួយដែលអស្ចារ្យ និងជាបំណងប្រាថ្នារបស់អ្នកសិក្សាគ្រប់រូបក្រោយពីបញ្ចប់ការសិក្សានៅប្រទេសកំណើតរបស់ពួកគេ។ ជាមួយនឹងសេចក្តីអំណរនេះ ក៏មានបញ្ហាជាច្រើនដែលសិស្សនិស្សិតជួបប្រទះអំឡុងពេលសិក្សានៅបរទេស ជួនកាលអាចធ្វើឲ្យពួកគេបាក់ទឹកចិត្តទៀតផង។

ឱកាសសិក្សានៅបរទេស មិនថាជាការសិក្សាតាមរយៈអាហារូបករណ៍ ឬបង់ថ្លៃសិក្សាពេញលេញនោះទេ គឺសិស្សនិស្សិតគ្រប់រូប ត្រូវខិតខំសិក្សាខ្លាំងមែនទែន ដើម្បីឲ្យខ្លួនឯងទទួលបានចំណាត់ថ្នាក់ល្អ។ ជាពិសេស ប្រសិនបើពួកគេសិក្សានៅប្រទេសជឿនលឿន និងអភិវឌ្ឍន៍ មានន័យថា ពួកគេត្រូវតែពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីអាចប្រកួតប្រជែងជាមួយសិស្សនិស្សិតនៅទីនោះបាន។ ទន្ធឹមនឹងការខិតខំនេះ ក៏ជំរុញឲ្យសិស្សមួយចំនួនទទួលរងនូវសម្ពាធផ្លូវចិត្តផងដែរ។
តើក្រៅពីនេះ មានបញ្ហាប្រឈមបែបណាខ្លះ ចំពោះសិស្សនិស្សិតដែលសិក្សានៅបរទេស? ខាងក្រោមនេះ ជាបញ្ហាមួយចំនួនដែលពួកគេបានជួបប្រទះ៖
១.បញ្ហាភាសា៖ នៅពេលដែលអ្នកសិក្សានៅបរទេស គេនឹងប្រើភាសាកំណើតរបស់ប្រទេសនោះ ដើម្បីសិក្សា ដូច្នេះអ្វីដែលសំខាន់គឺអ្នកសិក្សាគួររៀនឲ្យចេះ និងស្វែងយល់ពីភាសាកំណើតប្រទេសនោះឲ្យបានច្រើន។ ក្នុងករណីដែលសិស្សនិស្សិតមិនសូវចេះភាសាកំណើតរបស់ប្រទេសខ្លួនទៅសិក្សាទេ ការក្រេបជញ្ជក់ចំណេះវិជ្ជាក៏ជាឧបសគ្គដូចគ្នា។

២.ភាពតានតឹងក្នុងអារម្មណ៍៖ សម្ពាធកិច្ចការសាលា របៀបរបបរស់នៅ ច្បាប់ទម្លាប់ សម្ពាធពីមិត្តភក្តិ និងបរិយាកាស នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញថប់ និងតានតឹងក្នុងអារម្មណ៍ខ្លាំង។ ទាំងនេះក៏អាចធ្វើឲ្យអ្នកកើតជម្ងឺបាក់ទឹកចិត្តបានដូចគ្នា ស្របពេលដែលអ្នករស់នៅឆ្ងាយពីគ្រួសារ បន្តការសិក្សានៅបរទេសម្នាក់ឯង។ ដើម្បីដោះស្រាយបញ្ហានេះបាន អ្នកគួរព្យាយាម កំណត់ពេលវេលាសិក្សា និងមានពេលវេលាខ្លះសម្រាប់លំហែរកាយ ដើម្បីឲ្យខួរក្បាលបានសម្រាក ហើយកុំព្យាយាមដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក។

៣.របៀបរបបរស់នៅ និងការនឹកផ្ទះ៖ នៅពេលអ្នកសិក្សានៅបរទេស របៀបរស់នៅរបស់អ្នកគឺផ្លាស់ប្តូរទាំងស្រុង។ ការរៀបចំទុកដាក់ដោយខ្លួនឯង ទាំងរបៀបរស់នៅ និងរបបអាហារ ពោលគឺ អ្នកត្រូវមានទំនួលខុសត្រូវខ្ពស់ជាងមុន រស់នៅម្នាក់ឯង ជាហេតុធ្វើឲ្យកើតនូវអារម្មណ៍នឹកផ្ទះ និងភូមិកំណើត។ កត្តានេះ ធ្វើឲ្យអ្នកឯកាខ្លាំង ជួនកាលក៏អាចក្លាយជាជម្ងឺបាក់ទឹកចិត្ត នៅពេលដែលអ្នកសិក្សាព្យាយាម សំងំនៅតែក្នុងបន្ទប់ម្នាក់ឯង។ ដូច្នេះអ្នកគួរព្យាយាមបង្កើតបណ្តាញឲ្យបានច្រើន មានមិត្តភក្តិដែលអាចចែករំលែកបញ្ហាក្នុងចិត្តបាន ព្រោះស្ថានភាពដែលរស់នៅបរទេសម្នាក់ឯង អ្នកមិនអាចបណ្តោយឲ្យខ្លួនឯងរស់នៅម្នាក់ឯងបានឡើយ។

៤.វិបត្តិហិរញ្ញវត្ថុ៖ ការចំណាយនៅបរទេសអ្វីៗថ្លៃជាងនៅប្រទេសកំណើតរបស់អ្នកសិក្សាមួយចំនួន ដូច្នេះប្រសិនពួកគេមកពីគ្រួសារមិនសូវធូរធារ រួចសិក្សានៅបរទេសដោយមិនបានទទួលអាហារូបករណ៍ ហិរញវត្ថុ គឺជាបញ្ហាធំមួយ។ ក៏ប៉ុន្តែ សម្រាប់និស្សិតអាហារូបករណ៍មួយចំនួន មានប្រាក់ឧបត្ថម្ភប្រចាំខែ ដូច្នេះហានិភ័យមិនសូវមានប៉ុន្មានឡើយ។

៥.របបអាហារ និងសុខភាពផ្លូវចិត្ត៖ អាហារ គឺមានសារៈសំខាន់ណាស់ ដូច្នេះ បញ្ហាចម្បងរបស់អ្នកសិក្សាមួយចំនួន គឺ ពួកគេពិបាកក្នុងការសម្របខ្លួនជាមួយម្ហូបអាហារណាស់។ នៅពេលដែលទទួលទានអាហារមិនបានគ្រប់គ្រាន់ ក៏មិនអាចចិញ្ចឹមខួរក្បាល និងការគិតរបស់អ្នកសិក្សាបានច្រើនដូចគ្នា។ ក៏ប៉ុន្តែ បញ្ហានេះ អាចប្រឈមត្រឹមរយៈពេលខ្លីប៉ុណ្ណោះ យូរៗ ពួកគេ នឹងអាចសម្រាប់ខ្លួនបានជាធម្មតា។
គួររំលឹកថា ចំពោះអ្នកសិក្សាដែលមានបំណងចង់បន្តការសិក្សានៅបរទេស គួរមានការត្រៀមខ្លួនឲ្យបានល្អ ដូចជាស្វែងរក និងសិក្សាពីប្រទេសដែលខ្លួនគ្រោងនឹងទៅសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ជ្រៀសវាងជួបបញ្ហាពេលកំពុងសិក្សា៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ