ព័ត៌មានជាតិ
អាវុធហត្ថទូទាំងរាជធានីចូលរួមសាទរចំពោះតំណក់ប្រេងលើកដំបូង គឺជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី
យោងតាមការផ្សព្វផ្សាយរបស់គេហទំព័ររបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវការត្រេកអរនិងអបអរសាទរអស់ពីបេះដូងដោយមានខ្លឹមសារថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទូទាំងរាជធានីសូមចូលរួមអបអរសាទរ សមិទ្ធផលប្រវត្តិសាស្ត្រថ្មី ទទួលបានដំណក់ប្រេងលើកដំបូង នៅក្នុងថ្ងៃតែមួយជាមួយខួបអនុស្សាវរីយ៍លើកទី២២ នៃការអនុវត្តជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

អត្ថន័យរបស់គេហទំព័រដដែលបានបញ្ជាក់ថា ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ជាសក្ដានុភាពមួយ ដែលនាំឲ្យប្រទេសកម្ពុជា កាន់តែរីកចម្រើន សុខដុមរមនា ទោះបីនៅក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ១៩ ក៏ដោយ។

កងរាជអាវុធហត្ថ សូមគាំទ្រទាំងស្រុងចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងសារពិសេសជូនជនរួមជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អំពីចំណូលថវិកាដែលទទួលបានមកពីដំណក់ប្រេងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើលើវិស័យ អប់រំ និងលើវិស័យសុខាភិបាល។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុសិទ្ធិស័ក្ដិទាំង ឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ។ ក្នុងឱកាសឆ្នាំចាស់ នឹងផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០២១ យើងខ្ញុំសូមគោរពជូនពរ សូមទទួលបាន នូវ ពុទ្ធ ពរ ពរទាំងឡាយ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិ ភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់